អ្នកគាំទ្របាល់ទាត់ម្នាក់ នឹងត្រូវប្រឈមនឹងច្បាប់ បន្ទាប់ពីកីឡាករ Aston Villa ពីរនាក់ ត្រូវអ្នកគាំទ្រ គប់ដបទឹកពីកន្លែងអង្គុយទស្សនា នៅកីឡដ្ឋាន Goodison Park របស់ Everton ។
យុវជន ឈ្មោះ Roger Tweedle ត្រូវបានគេចោទប្រកាន់ពីបទគប់ដបទឹកទៅលើកីឡាករ Lucas Digne ដែលជាអតីតកីឡាករ Everton និង Matty Cash ។ វាបានកើតឡើង ខណៈពេលដែល Aston Villa អបអរគ្រាប់បាល់ក្នុងវគ្គទីមួយនៃការប្រកួត ដែលជាគ្រាប់ជ័យជម្នះ។
យុវជន អាយុ១៩ឆ្នាំ ដែលត្រូវបានចោទប្រកាន់ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ។ ប៉ុន្តែគេ នឹងបង្ហាញខ្លួននៅតុលាការនៅថ្ងៃទី២៨ ខែកុម្ភៈ។
ការប្រកួតនេះ គឺជាការដឹកនាំលើកទីមួយរបស់លោក Duncan Ferguson ក្នុងនាមជាអ្នកចាត់ការទូទៅបណ្ដោះអាសន្នរបស់ Everton បន្ទាប់ពីការបណ្តេញលោក Rafael Benitez ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕