×

គ្រាប់របស់ Ziyech ទល់នឹង Spurs ជាបេក្ខភាពមួយនៃគ្រាប់បាល់ល្អបំផុតប្រចាំរដូវកាល

ក្រុមតោខៀវ Chelsea បានទទួលជ័យជម្នះ ២-០ លើគូប្រជែងទីក្រុងឡុងដ៍ Tottenham Hotspur កាលពីយប់ថ្ងៃអាទិត្យ ដែលកីឡាករ Hakim Ziyech ជាអ្នកទាត់បើកឆាក ជាមួយនឹងគ្រាប់បាល់ដ៏អស្ចារ្យ។

 

Ziyech បានស៊ុតបញ្ចូលទី ដែលជាគ្រាប់បាល់មួយដែលចាត់ទុកជាគ្រាប់បាល់ល្អបំផុតប្រចាំរដូវកាល នៅនាទីទី៤៧ នៅពេលដែលគេ ទទួលបានបាល់ពីដោយកីឡាករ Callum Hudson-Odoi ហើយទាត់ចូលជ្រុងកែង ខណៈអ្នកចាំទី Hugo របស់ Spurs បានត្រឹមឈរមើលបាល់ចូល ដែលស្ទើរតែសូន្យភាគរយក្នុងការជួយសង្គ្រោះ។

 

វាគឺជាគ្រាប់ទីពីរ ក្នុងពីរប្រកួតសម្រាប់ Ziyech និងធ្វើឱ្យគេទទួលបានការសរសើរពីគ្រូបង្វឹក Thomas Tuchel ។ ក្រុមតោខៀវ បានធានាជ័យជម្នះដំបូងរបស់ពួកគេក្នុងឆ្នាំ២០២២ នៅពេលដែលខ្សែការពារ Thiago Silva តែតបន្ថែមគ្រាប់ទី២ នៅ៨នាទីបន្ទាប់ ដែលចេញពីបាល់ Free Kick ចូលទៅក្នុងប្រអប់របស់ Mason Mount ។

 

Spurs ដែលមិនដែលចាញ់ក្នុងការប្រកួតលីគចំនួន ៩លើកក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Chelsea លោក Antonio Conte បានទទួលបរាជ័យលើកដំបូងផងដែរ។

 

ជ័យជម្នះនេះ ជាលើកទី៤របស់ Chelsea ក្នុងរដូវកាលនេះលើក្រុម Spurs រួមទាំងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ League Cup ពីរជើងក្នុងខែនេះ បានធ្វើឱ្យក្រុមតោខៀវ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ មាន ៤៧ពិន្ទុ ខ្វះ ១០ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Manchester City និង ១ពិន្ទុតាមពីក្រោយក្រុមលេខ២ Liverpool ។ Spurs ឈរនៅលេខ៧ មាន ៣៦ពិន្ទុ ទោះបីជាពួកគេបានលេងតិចជាង Chelsea ៤ប្រកួតក៏ដោយ។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង