×

Man Utd ពិចារណាលើសំណើខ្ចីជើងថ្មីរបស់ Newcastle United សម្រាប់ Jesse Lingard

ក្លិប Newcastle United កំពុងរង់ចាំចម្លើយពី Manchester United បន្ទាប់ពីបានដាក់សំណើខ្ចីជើងខ្សែបម្រើអង់គ្លេស Jesse Lingard ។ ក្រុមសារិកាព្រៃ សង្ឃឹមថានឹងចុះហត្ថលេខាលើ Lingard នៅសប្តាហ៍ចុងក្រោយ នៃទីផ្សារដោះដូរកីឡាករក្នុងខែមករានេះ។

Lingard វ័យ ២៩ឆ្នាំ ត្រូវបានក្លិបជាច្រើនចាប់អារម្មណ៍ ប៉ុន្តែ Man United មិនចង់ឱ្យ Lingard ទៅគូប្រជែងសំខាន់ៗនោះទេ។ ទោះជាយ៉ាងណា ក្លិបអាចនឹងយល់ព្រមបញ្ជូន Lingard ទៅកាន់ក្រុម Newcastle ដែលជាក្រុមលេខ១៨ ក្នុងក្របខណ្ឌ Premier League បន្ទាប់ពីជ័យជម្នះ ១-០ លើក្រុម Leeds United កាលពីចុងសប្តាហ៍។

Lingard នឹងផុតកុងត្រាពីក្លិបបិសាចក្រហម នៅចុងបញ្ចប់នៃរដូវកាល២០២១-២០២២ ហើយគេ មិនទាន់សម្រេចចិត្តបន្តកុងត្រាថ្មីជាមួយក្លិបនោះទេ។

Lingard បានចំណាយពេល កន្លះរដូវកាលជាមួយក្រុម West Ham កាលពីរដូវកាលមុន ដោយស៊ុតបាន ៩គ្រាប់នៅក្របខណ្ឌ Premier League ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង