×

Sevilla តម្រូវឱ្យ Newcastle បង់ប្រាក់៤០លានផោន សម្រាប់ខ្សែការពារ Diego Carlos

ក្លិប Sevilla នៃក្របខណ្ឌ La Liga ចង់ឱ្យ Newcastle United នៃក្របខណ្ឌ Premier League បង់ប្រាក់ ៤០លានផោនសម្រាប់ខ្សែការពារប្រេស៊ីល Diego Carlos ខណៈលោក Eddie Howe អ្នកចាត់ការក្លិបសារិកាព្រៃ កំពុងដុតដៃដុតជើងក្នុងការនាំយកខ្សែការពារថ្មីម្នាក់ទៀត នៅខែមករានេះ។

ខ្សែការពារប្រេស៊ីលរូបនេះ ត្រូវបានរាយការណ៍ថា បានស្នើសុំចាកចេញពីក្រុមនៃក្របខណ្ឌ LaLiga ក្រោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លិបកំពូលៗនៅអឺរ៉ុប។

AC Milan ក៏បានស្នើសុំទិញកីឡាករវ័យ ២៨ឆ្នាំរូបនេះផងដែរ ប៉ុន្តែតម្លៃមិនដល់ Newcastle ដែលបានដាក់សំណើចំនួន ៣២លានផោន។ ចំណែក Tottenham ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Carlos ជាមួយនឹងលោក Antonio Conte អ្នកចាត់ការក្រុមមាន់ខ្នាយមាស កំពុងដាក់គោលដៅយកចំណាត់ថ្នាក់កំពូលទាំង៤។

សូមរំឭកថា Newcastle បានចុះហត្ថលេខាលើខ្សែការពារស្ដាំ Kieran Trippier ពីក្លិប Atletico Madridx និងខ្សែប្រយុទ្ធនូវែលហ្សេឡង់ Chris Wood ពីក្លិប Burnley រួចហើយ ហើយកំពុងស្វែងរកខ្សែការពារម្នាក់បន្ថែមទៀត។

ខ្សែការពារសញ្ជាតិប្រេស៊ីល Carlos មានចំណាប់អារម្មណ៍លើការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន St James’ Park របស់ក្រុមសារិកាព្រៃ ហើយការចរចាលើកិច្ចព្រមព្រៀងមួយ កំពុងកើតឡើង។ គេបានចូលរួមជាមួយក្រុម Sevilla ពីក្រុម Nantes ក្នុងឆ្នាំ២០១៩ ហើយបានបន្តបង្ហាញខ្លួន ១២១ លើកសម្រាប់ក្លិប។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង