ក្រុមបាល់ទាត់ជម្រើសជាតិហ្គីណេរបស់ខ្សែបម្រើ Naby Keita ត្រូវបានធ្លាកចេញពីពានរង្វាន់ Africa Cup of Nations ក្នុងវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីពួកគេ បានចាញ់ក្រុម Gambia ក្នុងលទ្ធផល ១-០ កាលពីថ្ងៃចន្ទ។
ដូច្នេះ Naby Keita អាចនឹងត្រឡប់មកកាន់ក្លិប Liverpool វិញ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតបន្ទាប់របស់ក្រុមហង្សក្រហម។
គ្រាប់បាល់របស់កីឡាករ Musa Barrow នៅនាទីទី៧១ គឺគ្រប់គ្រាន់ ដើម្បីធានាជ័យជម្នះសម្រាប់ក្រុម Gambia នៅទីក្រុង Bafoussam ប្រទេសកាមេរ៉ូន បើទោះបីជា Gambia ធ្លាក់សល់គ្នាត្រឹមតែ ១០នាក់ នៅចុងតង់ក៏ដោយ។
Keita ដែលបានបង្ហាញខ្លួនចំនួន ៣ ដង និងស៊ុតបញ្ចូលទីបាន ១គ្រាប់ក្នុងអំឡុងព្រឹត្តិការណ៍នេះ ត្រូវបានរងពិន័យព្យួរមួយប្រកួត សម្រាប់ការប្រកួតកាលពីថ្ងៃចន្ទ បន្ទាប់ពីទទួលបានកាតលឿងចំនួនពីរកាត ក្នុងវគ្គសន្សំពិន្ទុ។
Liverpool នឹងជួប Leicester នៅសប្ដាហ៍ទី២៤ នៃក្របខណ្ឌ Premier League នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយសម្រាកអន្តរជាតិ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕