pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Manchester City ចង់ដោះស្រាយវិបត្តិខ្សែប្រយុទ្ធ ជាមួយនឹងកីឡាករម្នាក់របស់ក្រុម River Plate

ក្រុមManchester City សង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបអាហ្សង់ទីន River Plate ដើម្បីនាំយកខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez មកកាន់ក្របខណ្ឌ Premier League ស្របពេលដែលក្រុមការពារតំណែងជើងឯកលីគកំពូលអង់គ្លេស ជួបវិបត្តិខ្វះខ្សែប្រយុទ្ធ។

Alvarez បានស៊ុតបញ្ចូលទីបាន ៣៦គ្រាប់ក្នុងការបង្ហាញខ្លួន ៩៦ លើកសម្រាប់ក្រុមជើងឯកអាហ្សង់ទីន River Plate ហើយត្រូវបានគេចាត់ទុកថា ជាកីឡាករវ័យក្មេងដែលមានអំណោយផលបំផុតនៅតំបន់អាមេរិកខាងត្បូង។

ក្នុងវ័យ ២១ឆ្នាំខ្សែប្រយុទ្ធរូបនេះ បានប្រកួតអន្តរជាតិទល់នឹងក្រុមជម្រើសជាតិឈីលី កាលពីរដូវក្តៅមុន និងជាផ្នែកមួយនៃក្រុមអាហ្សង់ទីនដែលបានឈ្នះពាន Copa America កាលពីខែកក្កដា។ ខ្សែប្រយុទ្ធរូបនេះ ជាប់កិច្ចសន្យាជាមួយ River Plate រហូតដល់ខែធ្នូ ឆ្នាំ២០២២។

អ្នកចាត់ការទូទៅរបស់ Man City លោក Pep Guardiola យល់ថា ការចុះហត្ថលេខាណាមួយ មិនមែនជារឿងចាំបាច់នោះទេ ខណៈក្រុមរបស់លោក កំពុងនាំមុខក្រុមលេខ២ Liverpool ចំនួន ៩ ពិន្ទុនៅលើកំពូលតារាង Premier League ។

Alvarez ត្រូវបានកោះហៅសម្រាប់ការប្រកួតជម្រុះ World Cup ទល់នឹងក្រុមឈីលី និងកូឡុំប៊ី ផងដែរ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង