×

Watford តែងតាំងអ្នកចាត់ការទី៦ក្នុងរយៈពេល៣ឆ្នាំ បន្ទាប់ពីលោក Roy Hodgson ចូលកាន់តំណែង

ក្រុម Watford តែងតាំងអតីតគ្រូបង្វឹកអង់គ្លេស លោក Roy Hodgson ជាអ្នកចាត់ការថ្មីរបស់ពួកគេ ជំនួសលោក Claudio Ranieri ដែលត្រូវបានបញ្ចប់តំណែង កាលពីពេលថ្មីៗនេះ។

Watford បានធ្វើការតែងតាំងអ្នកចាត់ការទី៦របស់ខ្លួន ក្នុងរយៈពេល៣ឆ្នាំ បន្ទាប់ពីការចែកផ្លូវពីលោក Claudio Ranieri កាលពីថ្ងៃចន្ទ ជាមួយនឹងក្លិបដែលស្ថិតក្នុងចំណាត់ថ្នាក់បាតតារាងទាំង៣ របស់ក្របខណ្ឌ Premier League។

លោក Hodgson ដែលមានអាយុ ៧៤ឆ្នាំ បានចាកចេញពីអាជីពដឹកនាំ ចាប់តាំងពីចាកចេញពី Crystal Palace នៅចុងបញ្ចប់នៃរដូវកាលមុន។ នៅពេលនោះ គាត់បាននិយាយថា គាត់ចង់សម្រាកពីការប្រកួតមួយរយៈ ប៉ុន្តែមិនបានបដិសេធការវិលត្រឡប់មកវិញនៅពេលណាមួយនោះទេ។

លោក Hodgson គឺជាបុរសចំណាស់ជាងគេ ដែលគ្រប់គ្រងនៅ Premier League ហើយបានដឹកនាំនៅក្រុម Crystal Palace ចាប់ពីខែកញ្ញា ឆ្នាំ២០១៧ រហូតដល់ការចាកចេញរបស់គាត់។

សូមជម្រាបថា ការចាកចេញរបស់លោក Ranieri មានន័យថា Watford បានបណ្ដេញគ្រូបង្វឹកចំនួន ៥នាក់ ចាប់តាំងពីការចាកចេញរបស់លោក Javi Gracia ក្នុងខែកញ្ញា ឆ្នាំ២០១៩។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង