×

អ្នកចាត់ការ Man Utd៖ Anthony Martial ល្អ តែយើងមានអ្នកផ្សេងទៀតនៅកន្លែងរបស់គាត់

ខ្សែប្រយុទ្ធ Anthony Martial របស់ Manchester United នៃក្របខណ្ឌ Premier League បានចូលរួមជាមួយ Sevilla នៃក្របខណ្ឌ La Liga ក្នុងលក្ខខណ្ឌខ្ចីជើង សម្រាប់រយៈពេលដែលនៅសល់ នៃរដូវកាល២០២១-២០២២។

កីឡាករសញ្ជាតិបារាំងរូបនេះ បានបញ្ចប់ការពិនិត្យសុខភាពនៅ Andalusia បន្ទាប់ពីក្លិបទាំងពីរ បានព្រមព្រៀងលក្ខខណ្ឌសម្រាប់ការផ្ទេររបស់គាត់។

Martial បានបង្ហាញខ្លួន ២៦៩ ប្រកួតឱ្យ Man Utd ដោយស៊ុតបញ្ចូលទីបាន ៧៩ គ្រាប់ចាប់តាំងពីចូលរួមជាមួយក្លិប ពីក្លិប AS Monaco នៅរដូវក្តៅឆ្នាំ២០១៥ ។ គេបានជួយក្លិបបិសាចក្រហម ឱ្យឈ្នះពានរង្វាន់ FA Cup, League Cup និង UEFA Europa League ។

កីឡាករវ័យ ២៦ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅពេលថ្មីៗនេះ នៅពេលដែល Man Utd បានយកឈ្នះ ១-០ លើក្រុម West Ham United ។ ទោះជាយ៉ាងណា Martial ចង់ស្វែងរកឱកាសលេងបានទៀងទាត់ ហើយ Sevilla ដែលជាក្រុមលេខ២ក្នុងតារាង La Liga ជាជម្រើសដែលគេគិតថាសក្តិសមបំផុត។

បន្ទាប់ពីឈ្នះ West Ham អ្នកចាត់ការបណ្ដោះអាសន្ន Ralf Rangnick បានសរសើរកីឡាករសញ្ជាតិបារាំងថា៖ “ខ្ញុំដឹងថាគាត់ជាកីឡាករកំពូលម្នាក់ ក្នុងចំណោមខ្សែប្រយុទ្ធល្អបំផុតនៅ Premier League ប៉ុន្តែយើងមានកីឡាករផ្សេងទៀតនៅក្នុងកន្លែងរបស់គាត់។”

Martial នឹងពាក់អាវលេខ២២ សម្រាប់ Sevilla ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង