×

Lampard នៅតែមានលទ្ធភាពក្លាយជាអ្នកចាត់ការ Everton ទោះអតីតគ្រូ Porto មានភាគរយខ្ពស់ជាង

អតីតអ្នកចាត់ការក្លិប Porto លោក Vitor Pereira គឺជាបេក្ខភាពឈានមុខគេក្នុងការក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប Everton ខណៈ Frank Lampard នៅតែមានលទ្ធភាពក្នុងការទទួលបានការងារនេះ។ នេះបើយោងតាមសារព័ត៌មាន Sky Sports បានចុះផ្សាយនៅថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២។

ការសម្រេចចិត្តចុងក្រោយរបស់ក្រុមប្រឹក្សាភិបាល Everton មិនទាន់ត្រូវបានធ្វើឡើងនោះទេ ដោយការប្រកាស ត្រូវបានរំពឹងទុកថា នឹងកើតមានក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោងបន្ទាប់ គិតពីថ្ងៃពុធ សប្ដាហ៍នេះ។

Everton កំពុងស្វែងរកអ្នកជំនួសតំណែងលោក Rafael Benitez បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានបញ្ចប់តំណែងកាលពីសប្តាហ៍មុន។

លោក Pereira បានធ្វើការពិភាក្សាបន្ថែមទៀតបន្ទាប់ពីកិច្ចប្រជុំដំបូងជាមួយម្ចាស់ក្លិបលោក Farhad Moshiri ក្នុងសប្តាហ៍នេះ ខណៈអតីតគ្រូបង្វឹក Chelsea លោក Lampard កំពុងត្រូវបានពិចារណានៅឡើយ។

បច្ចុប្បន្នលោក Duncan Ferguson គឺជាមើលការខុសត្រូវបណ្ដោះអាសន្នរបស់ Everton ប៉ុន្តែលោកមិនអាចដឹកនាំពួកគេទៅរកលទ្ធផលវិជ្ជមានកាលពីថ្ងៃសៅរ៍ទេ បន្ទាប់ពីការចាញ់ក្នុងផ្ទះ ១-០ ទល់នឹង Aston Villa ។

បរាជ័យនេះ បានធ្វើឱ្យ Everton ឈរនៅលេខរៀងទី១៦ ក្នុងក្របខណ្ឌ Premier League ដែលមានត្រឹមតែ ៤ពិន្ទុពីលើតំបន់ដែលត្រូវកាត់ចោល។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង