pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Newcastle បង់៣០លានផោនទៅឱ្យ Lyon សម្រាប់ខ្សែបម្រើ Bruno Guimaraes និងត្រៀមទិញខ្សែការពារ Dan Burn របស់ Brighton

Newcastle United នៃក្របខណ្ឌ Premier League បានយល់ព្រមលើតម្លៃខ្លួនជាមួយ Lyon នៃក្របខណ្ឌ Ligue 1 ក្នុងតំបន់ ៣០លានផោន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Bruno Guimaraes ហើយក៏កំពុងដាក់គោលដៅដើម្បីចុះហត្ថលេខាលើខ្សែការពារ Dan Burn របស់ក្រុម Brighton ផងដែរ។

សារព័ត៌មាន Sky Sports បានរាយការណ៍ថា កីឡាករអន្តរជាតិប្រេស៊ីល Guimaraes បានទទួលការពិនិត្យសុខភាពនៅប្រទេសកំណើតរបស់គេនៅថ្ងៃពុធ។ យ៉ាងណាមិញ Lyon បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធថា មិនមានកិច្ចព្រមព្រៀងណាមួយ បានសម្រេចរវាង ក្លិបនិង Newcastle ទេ។

នេះមិនមែនជាលើកទីមួយទេដែល Lyon ចេញការបដិសេធចំពោះការផ្ទេរបែបនេះ។ កាលពីឆ្នាំ២០១៩ ក្លិបបារាំងនេះ បានបដិសេធថាពួកគេមិនបានយល់ព្រមលក់ Ferland Mendy ទៅឱ្យ Real Madrid ទេ។ តែ ៨ថ្ងៃក្រោយមក ខ្សែការពារឆ្វេងរូបនេះ បានបញ្ចប់ការផ្លាស់ប្តូរទៅកាន់ទឹកដី Bernabeu ។

Newcastle ក៏ចង់ចុះហត្ថលេខាលើខ្សែការពារ Dan Burn របស់ Brighton ផងដែរ ដោយមានប្រភពមួយប្រាប់សារព័ត៌មាន Sky Sports ថា ពួកគេបានដេញថ្លៃ ៧លានផោនរួចហើយ។ កីឡាករវ័យ ២៩ឆ្នាំរូបនេះ សល់១៨ខែចុងក្រោយនៃកិច្ចសន្យាជាមួយ Brighton ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង