ក្រុម Liverpool កំពុងជំរុញឱ្យការផ្ទេរមួយកើតឡើង មុនពេលទីផ្សារដោះដូរកីឡាករខែមករាបិទ ដោយចុះហត្ថលេខាលើខ្សែបម្រើស្លាប Luis Diaz របស់ក្រុម Porto ។
ប្រភពសារព័ត៌មាន The Athletic បានឱ្យដឹងថា Diaz បានស្ថិតនៅលើរ៉ាដារបស់ក្លិបកំពូលៗជាច្រើននៅអឺរ៉ុប ហើយ Tottenham Hotspur ក៏ចង់បានកីឡាករអន្តរជាតិកូឡុំប៊ីវ័យ ២៥ឆ្នាំរូបនេះ មុនថ្ងៃចន្ទសម្រាប់ទីផ្សារដោះដូរដែលនឹងត្រូវបិទ។ ក្លិបទាំងពីរ នឹងយល់ព្រមលើតម្លៃប្រហែល ៦០លានអឺរ៉ូ រួមទាំងប្រាក់បន្ថែម។
Roberto Firmino, Sadio Mane និង Mohamed Salah នឹងមានអាយុ ៣០ឆ្នាំនៅរដូវក្តៅនេះ ហើយសល់កុងត្រា ១២ខែចុងក្រោយរបស់ពួកគេ។ ការមកដល់របស់ Diaz ជាការធានានៅតំបន់បម្រើប្រយុទ្ធ ដែលស្ថិតក្នុងភាពស្រពិចស្រពិលជុំវិញអនាគតរបស់កីឡាករទាំងបីរូប។
Diaz ស៊ុតបាន ១៦គ្រាប់ ក្នុងការបង្ហាញខ្លួន ២៨ប្រកួតសម្រាប់ Porto នៅគ្រប់កម្មវិធីប្រកួតទាំងអស់ក្នុងរដូវកាលនេះ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕