Cristiano Ronaldo បាននិយាយថា អាពាហ៍ពិពាហ៍របស់គាត់ជាមួយមិត្តស្រី Georgina Rodriguez អាចនឹងកើតឡើងយ៉ាងពិតប្រាកដ ដោយកីឡាកររបស់ក្លិប Manchester United បានអះអាងថា វានឹងកើតឡើង “១ពាន់ភាគរយ” ។
Georgina ជនជាតិអេស្ប៉ាញអាយុ ២៨ឆ្នាំបានសារភាពនៅក្នុងកម្មវិធីថ្មី អំពីជីវិតរបស់នាង ថា នាងចង់រៀបការជាមួយមិត្តប្រុសដែលជាតារាបាល់ទាត់ ហើយនាងនឹងឆ្លើយថា យល់ព្រម បើ Ronaldo សុំនាងរៀបការ។
ប៉ុន្តែនៅក្នុងភាពយន្តឯកសាររបស់ Netflix ចំណងជើងថា “I Am Georgina” Ronaldo បានបង្ហើបថា ពិធីអាពាហ៍ពិពាហ៍របស់ពួកគេអាចនឹងកើតឡើង “ក្នុងរយៈពេល១ឆ្នាំ ឬ ៦ខែ ឬ ១ខែ” ក៏ថាបាន ហើយគាត់ជឿជាក់ “១០០០ភាគរយ”។
ការលាតត្រដាងអាពាហ៍ពិពាហ៍របស់កីឡាករបាល់ទាត់នេះ បានកើតឡើងនៅពេលដែល Georgina បាននិយាយថា ពួកគេគ្រោងនឹងរស់នៅក្នុងប្រទេសព័រទុយហ្គាល់ បន្ទាប់ពី Cristiano ចូលនិវត្តន៍។ ម្ចាស់ជ័យលាភី Ballon d’Or ៥សម័យរូបនេះ កំពុងសាងសង់វិមានថ្មីមួយ នៅក្នុងទីក្រុង Quinta da Marinha ដែលចំណាយពេលធ្វើដំណើរកន្លះម៉ោងពីអាកាសយានដ្ឋាន Lisbon និង ១០នាទីពីទីក្រុង Cascais ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕