×

Aston Villa ចុះហត្ថលេខាលើខ្សែការពារ Calum Chambers ពី Arsenal

Aston Villa បានចុះហត្ថលេខាលើខ្សែការពារ Calum Chambers ពីក្រុម Arsenal ដែលធ្វើឱ្យគេក្លាយជាកីឡាករទី៥របស់ក្លិបសម្រាប់ទីផ្សារដោះដូរកីឡាករនាខែមករានេះ។

Chambers វ័យ ២៧ ឆ្នាំដែលអាចលេងបានទាំងតំបន់ការពារកណ្តាល និងការពារស្តាំ បានចុះកិច្ចសន្យារយៈពេល ៣ឆ្នាំកន្លះនៅកីឡដ្ឋាន Villa Park ។

ការមកដល់របស់គេ បានកើតឡើងបន្ទាប់ពីកីឡាករ Philippe Coutinho, Lucas Digne, Robin Olsen និង Kerr Smith ចូលរួមជាមួយក្រុមរបស់អ្នកចាត់ការ Steven Gerrard នៅខែមករានេះ។

Chambers បានបង្ហាញខ្លួន ១២២ប្រកួតឱ្យ Arsenal បន្ទាប់ពីផ្ទេរពី Southampton ក្នុងឆ្នាំ២០១៤ ប៉ុន្តែបានលេងត្រឹមតែ ៥ ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង