×

Man Utd ចេញសេចក្តីថ្លែងការណ៍ បន្ទាប់ពីមានការចោទប្រកាន់តាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា Mason Greenwood ប្រើអំពើហិង្សាលើមិត្តស្រី

Manchester United បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​លើ Mason Greenwood។

 

ក្លិបបាននិយាយថា ពួកគេ បានឃើញពី “រូបភាព និងការចោទប្រកាន់ដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម” ទាក់ទងនឹងនិស្សិតស្រីអាយុ ២០ ឆ្នាំម្នាក់។

 

អ្នក​នាំ​ពាក្យ​បិសាច​ក្រហម​បាន​និយាយ​ថា​ ពួក​គេ “មិន​បាន​អត់​ឱន​ចំពោះ​អំពើ​ហិង្សា​ណា​មួយ​ទេ” ប៉ុន្តែ​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត “រហូត​ដល់​ការ​ពិត​ត្រូវ​បាន​លាតត្រដាង។ Manchester United មិនលើកលែងចំពោះអំពើហឹង្សាណាមួយឡើយ”។

 

Greenwood បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០១៩ ហើយចាប់តាំងពីពេលនោះមកបានបង្ហាញខ្លួន ១២៩ ប្រកួតសម្រាប់ក្លិបដោយស៊ុតបញ្ចូលទីបាន ៣៥គ្រាប់។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង