×

ប៉ូលិស ចាប់ខ្លួន Mason Greenwood តារាបាល់ទាត់របស់ Man United ចោទប្រកាន់ពីបទហិង្សាលើស្ត្រី

អង់គ្លេស៖ កីឡាករវ័យក្មេង Mason Greenwood ត្រូវបានចាប់ខ្លួន ពីបទរំលោភសេពសន្ថវៈ និងអំពើហិង្សា ខណៈតារាបាល់ទាត់របស់ក្លិបបិសាចក្រហម Manchester United រូបនេះ ត្រូវបានព្យួរពីការលេង ឬហ្វឹកហាត់ជាមួយក្លិប។

 

ប៉ូលីស Greater Manchester បាននិយាយថា ពួកគេត្រូវបានគេដឹងកាលពីថ្ងៃអាទិត្យអំពី រូបភាព និងវីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គមអនឡាញដែលបានបង្ហោះដោយស្ត្រីម្នាក់ដែលរាយការណ៍អំពីឧប្បត្តិហេតុនៃអំពើហិង្សាលើរាងកាយ។

 

ប៉ូលិស បានបន្តថា ៖ “ការស៊ើបអង្កេតមួយ ត្រូវបានចាប់ផ្តើមហើយ បន្ទាប់ពីការសួរចម្លើយ ដែលយើងអាចបញ្ជាក់ថា បុរសម្នាក់អាយុ ២០ឆ្នាំ ត្រូវបានចាប់ខ្លួន ចាប់តាំងពីមានការសង្ស័យពីបទរំលោភ និងអំពើហិង្សា។ គាត់កំពុងស្ថិត ក្នុងមន្ទីរឃុំឃាំង ដើម្បីសាកសួរ។ ការស៊ើបអង្កេតកំពុងបន្ត”។

 

Manchester United បានប្រកាសថា Greenwood នឹងមិនហ្វឹកហាត់ ឬលេងឱ្យក្លិប នៃក្របខណ្ឌ Premier League រហូតដល់មានការជូនដំណឹងបន្ថែម។

 

អ្នកតំណាងក្រុមហ៊ុន Nike ដែលជាអ្នកឧបត្ថម្ភ Greenwood បាននិយាយថា៖ “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចោទប្រកាន់ដ៏គួរឱ្យរំខាន ហើយនឹងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់”។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង