×

Donny van de Beek នឹងចុះកុងត្រាខ្ចីជើងជាមួយ Everton ពីក្រុម Manchester United

ខ្សែបម្រើ Donny van de Beek របស់ Manchester United នឹងចូលរួមជាមួយ Everton ក្នុងលក្ខខណ្ឌខ្ចីជើង ខណៈការប្រកាសផ្លូវការ អាចនឹងធ្វើឡើង នៅថ្ងៃចុងក្រោយ នៃខែមករា ដែលជាការបិទទីផ្សារដោះដូរកីឡាករ។

 

Van de Beek ត្រូវបាន Ralf Rangnick ប្រាប់ថា គេអាចចាកចេញពីកីឡដ្ឋាន Old Trafford រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីស្វែងរកឱកាសលេងឱ្យបានជាប់លាប់។ Crystal Palace ក៏ចាប់អារម្មណ៍លើកីឡាករសញ្ជាតិហុល្លង់រូបនេះផងដែរ។ ប៉ុន្តែ Van de Beek បានសម្រេចចិត្តចូលរួមជាមួយលោក Frank Lampard ដែលទើបតែត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ Everton ។

 

អតីតគ្រូបង្វឹក Chelsea ត្រូវបានផ្តល់ការងារនៅក្រុមស្ករគ្រាប់ បន្ទាប់ពីលោក Rafael Benitez ត្រូវបានបណ្តេញចេញកាលពីខែមករា។

 

Van de Beek បង្ហាញខ្លួនជាជម្រើស១១នាកដំបូង តែ ៤ដងប៉ុណ្ណោះក្នុងក្របខណ្ឌ Premier League ចាប់តាំងពីចូលរួមជាមួយក្រុមបិសាចក្រហម Man Utd ពីក្រុម Ajax នៅហុល្លង់ ក្នុងតម្លៃ ៣៥ លានផោនក្នុងឆ្នាំ២០២០។ គេមិនបានចូលលេងជម្រើស១១នាក់ ក្នុងការប្រកួតនៅឡើយក្នុងរដូវកាលនេះ តែចូលលេងជាកីឡាករបម្រុង ៨ដង។

 

អ្នកចាត់ការហុល្លង់លោក Louis van Gaal បានប្រាប់ Van de Beek ត្រូវការពេលវេលាប្រកួតជាទៀងទាត់ ដើម្បីមានឱកាសបង្ហាញខ្លួននៅក្នុងពានរង្វាន់ World Cup ដែលនឹងចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។

 

Van de Beek នឹងផ្ដល់ជម្រើសបន្ថែមនៅតំបន់បម្រើ របស់ Everton ដោយ Tom Davies, Abdoulaye Doucoure និង Fabian Delph សុទ្ធតែរបួសទាំងអស់ត្រូវអវត្តមានរហូតដល់ខែមីនា។

 

បច្ចុប្បន្ន Everton ឈរនៅលេខ១៦ក្នុងតារាង Premier League ដែលមានត្រឹមតែ ៤ពិន្ទុពីលើតំបន់កាត់ចោល។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង