ក្លិប Brentford បានបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើ Christian Eriksen លើកិច្ចសន្យារយៈពេល ៦ ខែ ជាមួយនឹងជម្រើសបន្ថែម១រដូវកាលទៀត។
Eriksen បានបង្ហាញពីបំណងក្នុងការចង់លេងបាល់ទាត់ម្ដងទៀត ហើយឥឡូវនេះ គេបានចុះហត្ថលេខាជាផ្លូវការ ហើយ ដើម្បីចូលរួមជាមួយនឹងក្រុម Brentford ។ កិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២២ ជាមួយនឹងជម្រើសក្នុងការបន្តកិច្ចព្រមព្រៀងសម្រាប់មួយរដូវកាលទៀត រហូតដល់ខែមិថុនា ឆ្នាំ២០២៣។
សូមរំឭកថា Eriksen អតីតកីឡាកររបស់ Tottenham Hotspur និង Inter Milan បានហ្វឹកហាត់ជាមួយ Ajax និង Chiasso FC មុនពេលត្រលប់មកប្រកបអាជីពបាល់ទាត់អង់គ្លេសវិញ ក្រោយពីមានបញ្ហាគាំងបេះដូង កាលពីព្រឹត្តិការណ៍ EURO 2020 អំឡុងការប្រកួតរបស់ក្រុមជម្រើសជាតិដាណឺម៉ាក។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕