Dele Alli បានបញ្ចប់ការផ្ទេរដោយឥតតម្លៃខ្លួនពីក្រុម Tottenham Hotspur ទៅក្រុម Everton នៅថ្ងៃបិទទីផ្សារដោះដូរកីឡាករនាខែមករានេះ។
កីឡាករវ័យ ២៥ឆ្នាំរូបនេះ បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះជាមួយ Everton នៅថ្ងៃដែលលោក Frank Lampard ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្រុមស្ករគ្រាប់។
Alli ដែលបានចូលរួមជាមួយ Tottenham ពី MK Dons ក្នុងឆ្នាំ២០១៥ ត្រូវបាននាំមកកាន់ទឹកដី Goodison Park ដោយាជាប់កុងត្រាជាមួយ Spurs រហូតដល់ខែមិថុនា ឆ្នាំ២០២៤។ ប៉ុន្តែ Everton នឹងត្រូវបង់ថ្លៃ ១០លានផោន ប្រសិនបើគេបង្ហាញខ្លួន ២០ដងនៅ Merseyside ។
Alli បានចាប់ផ្តើមការប្រកួតនៅក្របខណ្ឌ Premier League ត្រឹមតែ ៨ដងប៉ុណ្ណោះនៅរដូវកាលនេះ ក្រោមការដឹកនាំរបស់អ្នកចាត់ការបច្ចុប្បន្នលោក Antonio Conte និងអតីតអ្នកចាត់ការលោក Nuno Espirito Santo របស់ Spurs ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕