×

Greenwood នៅជាប់ឃុំឃាំង ទាក់ទងនឹងការចោទប្រកាន់ពីបទរំលោភ និងហិង្សាលើស្ត្រី

ប៉ូលិស ត្រូវការពេលបន្ថែមដើម្បីសាកសួរ Mason Greenwood កីឡាករបាល់ទាត់របស់ក្រុម Manchester United ដែលត្រូវបានចាប់ខ្លួនពីបទសង្ស័យពីបទរំលោភសេពសន្ថវៈ និងប្រើប្រាស់អំពើហិង្សាវាយដំលើស្ត្រី។

 

កីឡាករបាល់ទាត់អាយុ ២០ឆ្នាំ ត្រូវបានចាប់ខ្លួតតាំងពីថ្ងៃអាទិត្យសប្ដាហ៍មុន បន្ទាប់ពីការចោទប្រកាន់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ប៉ូលិស Greater Manchester (GMP) បាននិយាយថា Greenwood នឹងនៅតែស្ថិតក្នុងការឃុំឃាំងដើម្បីសាកសួរ។

 

ក្លិប Manchester United បានចេញសេចក្ដីថ្លែងការណ៍ថា ខ្សែប្រយុទ្ធរូបនេះ នឹងមិនត្រឡប់មកហ្វឹកហាត់ ឬការប្រកួតវិញទេ រហូតដល់មានការជូនដំណឹងបន្ថែម។ Greenwood មិនបានឆ្លើយតបនឹងការចោទប្រកានតាម ប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ។

 

ប៉ូលិសបាននិយាយថា៖ “ការសាកសួរកំពុងបន្ត ហើយជនរងគ្រោះ កំពុងត្រូវបានផ្តល់ជំនួយពីអ្នកឯកទេស”។

 

ប៉ូលិសបានបន្ថែមថា៖ “យើងសូមក្រើនរំឭកប្រជាជន ឱ្យជៀសវាងការអត្ថាធិប្បាយ ឬការចែករំលែករូបភាពដែលអាចប៉ះពាល់ដល់សិទ្ធិរបស់ជនរងគ្រោះ ក្នុងការមិនបញ្ចេញឈ្មោះ ឬរំខានការស៊ើបអង្កេត”។

 

Greenwood ដែលបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លិបបិសាចក្រហម នៅខែមីនា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំក្នុងខែកុម្ភៈ ឆ្នាំ២០២១។

 

Manchester United បាននិយាយកាលពីថ្ងៃអាទិត្យថាក្លិប “មិនអត់ឱនចំពោះអំពើហិង្សាណាមួយឡើយ” ប៉ុន្តែនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមទេរហូតដល់ “ការពិតត្រូវបានលាតត្រដាង”។

 

ក្រុមហ៊ុន Nike បានចេញសេចក្តីថ្លែងការណ៍មួយថា៖ “យើងបានផ្អាកការឧបត្ថម្ភរបស់យើងជាមួយ Mason Greenwood ។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ដែលរំខាន ហើយនឹងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់បំផុត”។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង