×

Joao Cancelo ចុះកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំជាមួយ Man City

ខ្សែការពារ Joao Cancelo បានចុះកុងត្រាថ្មីជាមួយ Manchester City ដោយបន្តស្នាក់នៅកីឡដ្ឋាន Etihad Stadium រហូតដល់ឆ្នាំ២០២៧។ កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Cancelo នឹងត្រូវផុតកំណត់នៅឆ្នាំ២០២៥។

កីឡាករអន្តរជាតិព័រទុយហ្គាល់ដែលបានផ្ទេរពី Juventus ក្នុងឆ្នាំ២០១៩ បានបង្ហាញខ្លួន ១០៦ ប្រកួតឱ្យក្លិបដោយឈ្នះពានរង្វាន់ធំចំនួន ៣ ពោលគឺពានរង្វាន់ក្របខណ្ឌ Premier League មួយ និង EFL Cup ពីរ។

រដូវកាលនេះ Cancelo វ័យ២៧ឆ្នាំ បានបង្ហាញខ្លួន ៣០ដងនៅគ្រប់កម្មវិធីប្រកួតទាំងអស់សម្រាប់ Man City ដោយស៊ុតបញ្ចូលទីបាន ៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៨ដង។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង