×

Sadio Mane របស់ Liverpool ហ្វឹកហាត់ជាមួយក្រុមសេណេហ្គាល់ ត្រៀមប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFCON

កីឡាករ Sadio Mane បានហ្វឹកហាត់ជាមួយមិត្តរួមក្រុមសេណេហ្គាល់នៅទីក្រុង Yaounde ខណៈក្រុមរបស់អ្នកចាត់ការ Aliou Cisse បានរៀបចំការត្រៀមខ្លួនសម្រាប់ការប្រកួតជាមួយក្រុមជម្រើសជាតិ Burkina Faso នៅយប់ឈានចូលថ្ងៃទី៣ ខែកុម្ភៈ សម្រាប់កៅអីមួយក្នុងវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Africa Cup of Nations ឆ្នាំ២០២១។

Mane វ័យ ២៩ឆ្នាំ គឺជាកីឡាករសំខាន់របស់ក្រុមរបស់គាត់ ដែលសម្លឹងទៅរកការឈ្នះពានរង្វាន់នេះ ជាលើកដំបូង។ ក្រុមសេណេហ្គាល់ បានឈានដល់វគ្គផ្តាច់ព្រ័ត្រពីរលើក រួមទាំងការប្រកួតចុងក្រោយកាលពី ៣ឆ្នាំមុន នៅពេលដែលពួកគេ បានចាញ់ក្រុមអាល់ហ្សេរី។

Mane ដែលស៊ុតបញ្ចូលទី ២៨គ្រាប់សម្រាប់សេណេហ្គាល់ បានជាសះស្បើយពីរបួសក្បាល ក្រោយប៉ះទង្គិចគ្នាក្នុងជ័យជម្នះលើក្រុម Cape Verde នៅវគ្គ១៦ក្រុមចុងក្រោយ។ សេណេហ្គាល់ បានបន្តឈ្នះលើក្រុមអេក្វាទ័រហ្គីណេ ៣-១ ក្នុង វគ្គ ៨ក្រុមចុងក្រោយ។

ដោយឡែកកីឡាករ Mohamed Salah របស់ក្រុម Liverpool នឹងបង្ហាញខ្លួនសម្រាប់ក្រុមអេហ្ស៊ីប ក្នុងការប្រកួតជាមួយក្រុមម្ចាស់ផ្ទះកាមេរូន ក្នុងវគ្គ ៤ក្រុមចុងក្រោយផងដែរ នៅយប់ថ្ងៃទី៤ ខែកុម្ភៈ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង