×

Aubameyang ប្រាប់អ្នកគាំទ្រ Arsenal ថាវាឈឺចាប់ណាស់ក្នុងការចាកចេញ ដោយគ្មានពាក្យលា

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បាននិយាយថា ការចាកចេញពី Arsenal របស់ខ្លួន បានសន្សល់ទុកនូវការឈឺចាប់ ស្របពេលដែលគេ កំពុងរង់ចាំការប្រកាសជាផ្លូវការរបស់ក្លិប Barcelona ពីការចូលរួមរបស់ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះ។

កីឡាករវ័យ ៣២ ឆ្នាំរូបនេះ ត្រូវបានគេថតពេលហ្វឹកហាត់ជាមួយ Barcelona បន្ទាប់ពី Arsenal បានអនុញ្ញាតឱ្យចាកចេញ ដើម្បីទៅចុះកុងត្រានៅកីឡដ្ឋាន Camp Nou ។

Aubameyang បានសរសេរនៅលើ Instagram ថា៖ “ជូនចំពោះអ្នកគាំទ្រ Arsenal សូមថ្លែងអំណរគុណចំពោះទង្វើដែលបានឱ្យខ្ញុំគិតថាទីក្រុងឡុងដ៍ជាផ្ទះរបស់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ អស់រយៈពេល ៤ឆ្នាំមកនេះ។ យើងបានឆ្លងកាត់ការឡើងចុះជាមួយគ្នា ហើយការគាំទ្ររបស់អ្នកមានន័យគ្រប់យ៉ាងសម្រាប់ខ្ញុំ។

“ការមានឱកាសឈ្នះពាន និងកិត្តិយសនៃការធ្វើជាប្រធានក្រុមនេះ គឺជាអ្វីដែលខ្ញុំនឹងរក្សានៅក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត។ ខ្ញុំតែងតែផ្តោត ១០០ភាគរយ និងប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន សម្រាប់ក្លិបនេះ ដែលជាមូលហេតុធ្វើឱ្យការចាកចេញដោយគ្មានការលាគ្នា ពិតជាឈឺចាប់ ប៉ុន្តែនោះគឺជាបាល់ទាត់។

ខ្ញុំសោកស្ដាយដែលខ្ញុំមិនទទួលបានឱកាសជួយមិត្តរួមក្រុមរបស់ខ្ញុំ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប៉ុន្តែខ្ញុំគ្មានអ្វីក្រៅពីការគោរពចំពោះក្លិបនេះ ហើយពិតជាសូមជូនពរដល់កីឡាករ និងអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ ឱ្យមានសុខភាពល្អ និងជោគជ័យនាពេលអនាគត!”

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង