Everton មិនត្រឹមតែមានបំណងពង្រឹងផ្នែកកីឡាករប៉ុណ្ណោះ ប៉ុន្តែក្រុមនៃក្របខណ្ឌ Premier League នេះ ថែមទាំងកំពុងឈានទៅរកការផ្លាស់ប្តូរទៅកាន់កីឡដ្ឋានថ្មីរបស់ពួកគេផងដែរ។
កីឡដ្ឋានថ្មីរបស់ក្រុម Everton សាងសង់នៅតំបន់ Bramley-Moore Dock នឹងក្លាយជាទីលានមួយដែលមាននិរន្តរភាពបំផុតនៅក្នុង Premier League ។ ការសាងសង់តម្លៃ ៥០០លានផោន ស្ថិតនៅលើមាត់ទឹកភាគខាងជើងរបស់ទីក្រុង Liverpool ដែលកំពុងដំណើរការ ដោយមានមូលដ្ឋានគ្រឹះដ៏រឹងមាំកំពុងត្រូវបានរៀបចំ និងធាតុផ្សំនៅជាន់ផ្ទាល់ដី នៃរចនាសម្ព័ន្ធទំនើបដែលអាចនឹងលេចចេញជាគ្រោងដែកនៅចុងឆ្នាំ២០២២នេះ។
ក្រុមការងារសាងសង់ បានធ្វើការជាមួយអ្នកម៉ៅការ Laing O’Rourke ដើម្បីប្រើវិធីសាស្រ្តទំនើបនៃការសាងសង់។ កីឡដ្ឋានមានកៅអីសរុបចំនួន ៥២.៨៨៨។ វា នឹងបំពាក់សម្ភារបរិក្ខារទំនើប នៅស្ថានីយរថភ្លើង Sandhills ដើម្បីត្រៀមខ្លួនសម្រាប់ការកើនឡើងនៃចំនួនអ្នកទស្សនា។
ក្នុងឆ្នាំ២០១៨ ការស្ទង់មតិមួយបង្ហាញថា អ្នកគាំទ្រ ៦០% ចង់ប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ។ ស្ថានីយសាករថយន្តអគ្គិសនី នឹងត្រូវបានដំឡើងនៅកីឡដ្ឋានថ្មីនេះផងដែរ ដែលនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ រួមជាមួយនឹងចំណតសម្រាប់កង់។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕