×

អ្នកគាំទ្រ Man City ចង់ឱ្យក្លិបទិញ Erling Haaland បន្ទាប់ពីខ្សែប្រយុទ្ធ Julian Alvarez មកដល់

អ្នកគាំទ្រ Manchester City បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេចង់ឱ្យក្លិបនៅតែចុះហត្ថលេខាលើ Erling Haaland បើទោះបីជា Julian Alvarez មកដល់ក៏ដោយ។

 

Man City មិនអាចស្វែងរកអ្នកជំនួស Sergio Aguero កាលពីរដូវក្តៅមុនបានឡើយ បន្ទាប់ពីការព្យាយាមរបស់ពួកគេដើម្បីចុះហត្ថលេខាលើ Harry Kane បានបរាជ័យ។ ថ្មីៗនេះ ក្រុមរបស់លោក Pep Guardiola បានចុះហត្ថលេខាខ្សែប្រយុទ្ធ Julian Alvarez របស់ក្លិប River Plate នៅប្រទេសអាហ្សង់ទីន។

 

កីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំរបស់អាមេរិកខាងត្បូងរូបនេះ ស៊ុតបញ្ចូលទីបាន ២៤ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ១៥ ដង ដើម្បីជួយឱ្យក្រុម River Plate ឈ្នះពានរង្វាន់លីគ និងពានរង្វាន់ Copa Libertadores កាលពីរដូវកាលមុន។ Man City បានចំណាយប្រាក់ ១៤,១លានផោននាំយកកីឡាករនេះពីប្រទេសអាហ្សង់ទីន ប៉ុន្តែគេនឹងបន្តនៅ River Plate រហូតដល់ខែកក្កដា។

 

អ្នកគាំទ្ររបស់ Man City នៅតែចង់ឱ្យក្លិបចុះហត្ថលេខាលើខ្សែប្រយុទ្ធ Haaland នៅរដូវក្ដៅខាងមុខនេះ។ យោងតាមការស្ទង់មតិរបស់ MEN Sport បង្ហាញថា ៧២,៨% នៃអ្នកឆ្លើយតប ១៦០៩នាក់ បាននិយាយថា យល់ព្រម សម្រាប់ការទិញ Haaland ហើយមានតែ ២៧,២% ប៉ុណ្ណោះដែលជ្រើសរើសយកទេ។

 

Haaland ត្រូវបានរំពឹងថានឹងចាកចេញពីក្រុម Borussia Dortmund ក្នុងតម្លៃ ៧៥លានអឺរ៉ូ ហើយ Man City ជាក្លិបមួយនៅអឺរ៉ុប ដែលនឹងព្យាយាមនាំយកកីឡាករឆ្នើមរបស់ន័រវេស ដែលបានស៊ុតបញ្ចូលទីចំនួន ២៣ក្រាប់ក្នុង ២០ប្រកួតសម្រាប់រដូវកាលនេះ។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង