pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Arsenal ចង់លក់កីឡាករ៧នាក់បន្ថែមទៀត នៅពេលចប់រដូវកាល

Arsenal មានបំណងលក់កីឡាកររហូតដល់ទៅ ៧នាក់បន្ថែមទៀត ក្នុងរដូវក្ដៅ ក្នុងការប៉ុនប៉ងប្រមូលថវិកាសម្រាប់កីឡាករចំណូលថ្មី សម្រាប់រដូវកាលក្រោយ។

 

Arsenal បានអនុញ្ញាតឱ្យកីឡាករចំនួន ៦នាក់ចាកចេញក្នុងខែមករាកន្លងទៅ ទាំងក្នុងលក្ខខណ្ឌខ្ចីជើង ឬក្នុងកិច្ចសន្យាជាអចិន្ត្រៃយ៍។ លោក Mikel Arteta អ្នកចាត់ការក្រុមកាំភ្លើងធំ បានទុកកីឡាករតែ ១៨នាក់ប៉ុណ្ណោះសម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League ដែលនៅសល់ចំនួន ១៧ប្រកួតនៃរដូវកាលនេះ។

 

កីឡាករ Calum Chambers Sead Kolasinac និង Aubameyang ក្នុងការចាកចេញជាអចិន្ត្រៃយ៍ពីកីឡដ្ឋាន Emirates ក្នុងទីផ្សារដោះដូរកីឡាករនាខែមករាកន្លងទៅនេះ។ Ainsley Maitland-Niles, Pablo Mari និង Folarin Balogun បានចាកចេញក្នុងកិច្ចសន្យាខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

 

សារព័ត៌មាន The Sun អះអាងថា Mari និង Balogun ក៏ដូចជា William Saliba ដែលកំពុងខ្ចីជើងនៅ Marseille នឹងត្រលប់ទៅ Arsenal វិញនៅរដូវក្តៅ។ ទោះជាយ៉ាងណា Maitland-Niles គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំង ៧នាក់ដែលក្រុមកាំភ្លើងធំ នឹងព្យាយាមលក់ចេញ។

 

ប្រភពបន្តថា Matteo Guendouzi, Lucas Torreira, Hector Bellerin, Reiss Nelson, Alex Runarsson និង Konstantinos Mavropanos គឺជាកីឡាករ ៦នាក់ផ្សេងទៀត ដែលក្នុងការបញ្ជីត្រូវលក់។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង