×

Salah ជាមួយក្រុមអេហ្ស៊ីប ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ AFCON ប៉ះសេណេហ្គាល់

អ្នកចាំទី Gabaski បានក្លាយជាវីរបុរសរបស់ក្រុមអេហ្ស៊ីប ដោយបានសង្គ្រោះបាល់ប៉េណាល់ទីចំនួន ២គ្រាប់ ខណៈអេហ្ស៊ីប បានយកឈ្នះលើក្រុមម្ចាស់ផ្ទះកាមេរូន ក្នុងការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីលទ្ធផលស្មើគ្នា ០-០ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Africa Cup of Nations ។

ខ្សែប្រយុទ្ធ Mohamed Salah និង Sadio Mane របស់ក្លិប Liverpool នឹងជួបគ្នានៅក្នុងជំនួបរវាងក្រុមអេហ្ស៊ីប ទល់នឹង សេណេហ្គាល់នៅវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន Olembe ក្នុងរដ្ឋធានី Yaounde របស់ប្រទេសកាមេរូន។

ក្រុមម្ចាស់ផ្ទះកាមេរូន បានធ្វើឱ្យចំបង្គោលទីរបស់អេហ្ស៊ីប ២ដង តាមរយៈការតែតបាល់របស់ Michael Ngadeu-Ngadjui និងការស៊ុតពីចម្ងាយរបស់ Samuel Gouet ។

តារាឆ្នើមរបស់អេហ្ស៊ីប Salah ដែលប្រកបដោយគ្រោះថ្នាក់ ត្រូវបានបិទមិនឱ្យមានឱកាសបង្កើតគ្រាប់បាល់ឡើយ។ ឈានដល់ការស៊ុតបាល់១១ម៉ែត្រកាត់សេចក្ដី អ្នកចាំទី Gabaski បានជួយសង្គ្រោះ២បាល់ ពីការព្យាយាមរបស់កីឡាករកាមេរូន Harold Moukoudi និង James Lea Siliki ខណៈ Clinton N’Jie ស៊ុតចេញក្រៅ។ លទ្ធផលប៉េណាលទី អេហ្ស៊ីប ៣ កាមេរូន ១។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង