Manchester United បានធ្លាក់ចេញពីពានរង្វាន់ FA Cup ត្រឹមជុំទី៣ ខណៈក្រុមជើង Middlesbrough នៃលីគទី២ Championship បានទទួលជ័យជម្នះនៅក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី នៅកីឡដ្ឋាន Old Trafford ។
ខ្សែប្រយុទ្ធវ័យក្មេង Anthony Elanga បានស៊ុតទៅលើ ផ្តល់ឱ្យក្រុម Middlesbrough នូវជ័យជម្នះដែលត្រូវបានអបអរសាទរយ៉ាងក្លៀវក្លាដោយអ្នកគាំទ្រចំនួន ៩.០០០ នាក់នៅចំពោះមុខអ្នកគាំទ្រក្រុមម្ចាស់ផ្ទះរាប់ម៉ឺននាក់។ ការទាត់បាល់កាត់សេចក្ដី មានចំនួន ១៦ដង ដោយ Man Utd ទាត់ចូល ៧ Middlesbrough ទាត់ចូល ៨ ។
ក្នុងវគ្គទី១ កីឡាករ Jadan Sancho បានត្រឡប់មកវិញអវត្តមានប៉ុន្មានសប្ដាហ៍ និងបានរកគ្រាប់បាល់នាំមុខសម្រាប់ក្រុមបិសាចក្រហម នៅនាទី២៥ ប៉ុន្តែ កីឡាករ Matt Crooks ជាអ្នករកគ្រាប់តាមស្មើនៅនាទី៦៤។ ក្រុមរបស់លោក Ralf Rangnick បានបង្កើតឱកាសដើម្បីស៊ុតរហូតដល់ទៅ ៣០ដង ហើយ Ronaldo ស៊ុតបាល់ប៉េណាល់ទីអត់ចូលនៅនៅវគ្គទី១ នាទីទី២០។ ជាលទ្ធផល ចប់១២០នាទី ក្រុមទាំងពីរ ១ស្មើ។
ឱកាសដើម្បីឈ្នះពានរង្វាន់ក្នុងស្រុករបស់ Man Utd បានបាត់បង់សម្រាប់រដូវកាលនេះ ដោយសារមានពិន្ទុឃ្លាតឆ្ងាយពីក្រុមលេខ១ Man City ១៩ពិន្ទុ ហើយពានរង្វាន់ FA Cup បានរបូតចេញពីដៃ និងពាន Leauge Cup ក៏បានធ្លាក់តាំងពីវគ្គ៣២ក្រុម។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕