×

Premier League៖ ស្ថិតិសំខាន់ៗរបស់ក្រុម កីឡាករ ចំនួនកាត គ្រាប់បាល់ កំហុស ការសង្រ្គោះបាល់របស់អ្នកចាំទី ភាគរយគ្រប់គ្រងបាល់ នៅក្នុងសប្តាហ៍ទី២

នៅក្នុងសប្តាហ៍ទី២ កំពូលកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេទាំងបីរួមមាន កីឡាករ Michail Antonio (បីគ្រាប់) របស់ក្រុម West Ham United, កីឡាករ Bruno Fernandes (បីគ្រាប់) របស់ក្រុម Manchester United និងកីឡាករ Saïd Benrahma (ពីរគ្រាប់) របស់ក្រុម West Ham United។

កំពូលកីឡាករទាំងបី ដែលបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេចរួមមាន កីឡាករ Paul Pogba (៥ដង) របស់ក្រុម Manchester United, កីឡាករ Pascal Groß (២ដង) របស់ក្រុម Brighton Hove Albion និង Mohamed Salah (២ដង) របស់ក្រុម Liverpool។

កំពូលកីឡាករទាំងបីដែលលើកបាល់កាត់ទៅកាន់មិត្តរួមក្រុមចំគោលដៅច្បាស់ៗរួមមាន Trent Alexander-Arnold របស់ក្រុម Liverpool, Matt Ritchie របស់ក្រុម Newcastle United និង Jarrod Bowen របស់ក្រុម West Ham United ។ កំពូលកីឡាករទាំងបីដែលបញ្ចូនបាល់ឱ្យមិត្តរួមក្រុមចំគោលដៅច្បាស់ៗរួមមាន Aymeric Laporte របស់ក្រុម Manchester City, Andreas Christensen របស់ក្រុម Chelsea និង Çağlar Söyüncü របស់ក្រុម Leicester City។

ក្រុមទាំងបីដែលមានភាគរយគ្រប់គ្រងបាល់ច្រើនជាងគេរួមមាន Manchester City (៦៦.៥%) Chelsea (៦៣.៥%) និង Leeds United (៦០.៥%)។ ក្រុមដែលស៊ុតបាល់ពិន័យ១១ម៉ែត្របានសម្រេចរួមមាន Aston Villa, Everton និង Tottenham Hotspur។

ក្រុមទាំងបីដែលរប៉ូតគ្រាប់បាល់ច្រើនជាងគេរួមមាន Norwich City (៨គ្រាប់), Leeds United (៧គ្រាប់) និង Newcastle United (៦គ្រាប់)។ ក្រុមទាំងបីដែលបង្កកំហុសច្រើនជាងគេរួមមាន Southampton, Everton និង Watford ខណៈពេលដែលកីឡាករទាំងបីដែលបង្កកំហុសច្រើនជាងគេរួមមាន ។

ក្រុមទាំងបីដែលទទួលបានកាតលឿងជាងគេរួមមាន Everton (៦កាត), Tottenham Hotspur (៦កាត) និងBrighton Hove Albion (៥កាត)។ ក្រុមដែលទទួលបានកាតក្រហមដំបូងគេក្នុងរដូវកាលថ្មីនេះ គឺក្រុម Leicester City ដោយកីឡាករ Ayoze Pérez។

កំពូលកីឡាករទាំងបីដែលទទួលបានកាតលឿងជាងគេរួមមាន Liam Cooper (២កាត) របស់ក្រុម Leeds United, Abdoulaye Doucouré (២កាត) របស់ក្រុម Everton និង Christian Norgaard (១កាត) របស់ក្រុម Brentford។

កំពូលកីឡាករអ្នកចាំទីទាំងបីដែលសង្រ្គោះបាលបានល្អជាងគេរួមមាន Nick Pope របស់ក្រុម Burnley, Hugo Lloris របស់ក្រុម Tottenham Hotspur និង Illan Meslier របស់ក្រុម Leeds United៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង