អ្នកចាត់ការ David Moyes និយាយថា ក្លិប West Ham United នឹងទទួលយកការសំណើមួយដែលផ្ដល់ជូនទឹកប្រាក់ដ៏ច្រើន សម្រាប់ប្រធានក្រុម Declan Rice នៅរដូវក្ដៅចុងរដូវកាលនេះ។
កាលពីឆ្នាំមុន លោក Moyes បានអះអាងថា ខ្សែបម្រើជម្រើសជាតិអង់គ្លេសវ័យ២៣ឆ្នាំ ជាកីឡាករតម្លៃ ១០០លានផោន។ ប៉ុន្តែឥឡូវនេះ លោកថា តម្លៃនេះ អាចនៅក្រោមតម្លៃខ្លួនរបស់ Neymar ២០០លានផោនដែលផ្ដល់ដោយ Paris St-Germain និង Mbappe ១៦៦លានផោន។
Moyes បាននិយាយថា៖ “ខ្ញុំបាននិយាយថា នៅរដូវក្តៅខ្ញុំគិតថា Declan Rice គឺ ១០០លានផោន” “នោះគឺជាការលក់ តម្លៃដែលធូរថ្លៃហើយ នោះគឺជាឱកាសរបស់អ្នកក្នុងការទទួលបាន Declan “។
ក្លិប Manchester United បានចាប់អារម្មណ៍លើ Rice ។ កិច្ចសន្យាបច្ចុប្បន្នរបស់ Rice នឹងផុតសុពលភាពនៅទីផ្សារដោះដូរកីឡាករនាឆ្នាំ២០២៤។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕