×

West Ham វាយបកយកឈ្នះក្រុមលីគលំដាប់ទី៦អង់គ្លេស នៅក្នុងម៉ោងបន្ថែម

ក្រុម West Ham នៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League បានយកឈ្នះក្រុមមកពីលីគលំដាប់ទី៦អង់គ្លេស Kidderminster ក្នុងការប្រកួតជុំទី៤ ក្នុងម៉ោងបន្ថែម កាលពីយប់មិញ។

ក្រុមរបស់លោក David Moyes បុកពោះនៅពេលសល់តែ២ នាទី នៃម៉ោងបន្ថែម និងស្ទើរតែក្លាយ ជា ក្រុម កំពូល ដំបូង គេ ដែលនឹងអាច ធ្លាក់ចេញ ពី FA Cup ដោយសារក្រុមលីគទី៦ ក្នុង ប្រវត្តិសាស្ត្រ ១៥១ឆ្នាំ ។

ប៉ុន្តែខ្សែបម្រើ Declan Rice បានតាមស្មើវិញនៅនាទីទី៩១ បន្ទាប់ពីការស៊ុតរបស់ Alex Penny ផ្ដល់ការនាំមុខសម្រាប់ក្រុម Kidderminster តាំងពីនាទីទី១៩។ ការប្រកួតបានឈានដល់ម៉ោងបន្ថែម១៥នាទីពីរដង ទើប Jarrod Bowen បានបន្ថែមគ្រាប់ជ័យជម្នះសម្រាប់ West Ham នៅនាទីទី១២១។

Kidderminster ឈរនៅចំណាត់ថ្នាក់លេខ៣ នៅលីគទី៦ National League North និងឈរលេខ ១១២ នៃចំណាត់ថ្នាក់រួម នៅខាងក្រោម West Ham ដែលឈរលេខ៥ នៅក្របខណ្ឌ Premier League ។ ហើយ Kidderminster ជាក្រុមដែលមានចំណាត់ថ្នាក់ទាបបំផុតដែលនៅសល់ ក្នុងការប្រកួត FA Cup ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង