×

Cristiano Ronaldo ក្លាយជាបុគ្គលដែលមានអ្នកចុច Follow ច្រើនបំផុតក្នុងអ៊ីនស្ដាក្រាម

តារាឆ្នើម Cristiano Ronaldo របស់ក្លិបបាល់ទាត់បិសាចក្រហម Manchester United មានអ្នកចុច Follow ចំនួន ៤០០ លាននាក់ នៅលើបណ្ដាញសង្គម Instagram ដែលធ្វើឱ្យគេក្លាយជាបុគ្គលដំបូងគេដែលឈានដល់កម្រិតនេះ។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ខ្សែប្រយុទ្ធដែលទើបឈានចូលវ័យ៣៧ឆ្នាំរូបនេះ មានអ្នកចុច Follow តែ ២៣៦លាននាក់ប៉ុណ្ណោះ ដែលធ្វើឱ្យគាត់ក្លាយជាបុរស ដែលមានអ្នក Follow ច្រើនជាងគេបំផុតនៅលើកម្មវិធី Instagram ។ តាំងពីពេលនោះមក តួលេខបានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។

ក្នុងផុសនីមួយ Ronaldo ទទួលបានការចុច Like ខ្ទង់លាន។ ជាមួយនឹង ៣២៤២ផុសកន្លងមក តារាបាល់ទាត់ព័រទុយហ្គាល់រូបនេះ មានអ្នកចុច Like ជាមធ្យម ១០លាន។ គាត់ចុច Follow អ្នកដទៃវិញតែ ៥០០ នាក់ប៉ុណ្ណោះ។

បុគ្គលដែលមានអ្នក Follow ច្រើនជាងគេទី២ នៅលើ Instagram គឺតារាម៉ូឌែល Kylie Jenner ដែលមានអ្នក Follow ជាង ៣០៨ លាននាក់ ខណៈតារាបាល់ទាត់ Lionel Messi ឈរនៅលេខ ៣ ជាមួយនឹងអ្នក Follow ជាង ៣០៦ លាននាក់។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង