pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Mendy ប្រញាប់ត្រឡប់ទៅ Chelsea ខណៈ Mane នឹងទទួលគ្រឿង ឥស្សរយសពីប្រធានាធិបតីសេណេហ្គាល់

ប្រធានាធិបតីសេណេហ្គាល់ បានប្រកាសយកថ្ងៃចន្ទនេះ ជាថ្ងៃឈប់សម្រាកទូទាំងប្រទេស ដើម្បីអបអរការឈ្នះពានរង្វាន់ Africa Cup of Nations លើកដំបូងរបស់ក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ បន្ទាប់ពីជ័យជម្នះរបស់ពួកគេទល់នឹងអេហ្ស៊ីប។

Sadio Mane របស់ក្លិបហង្សក្រហម Liverpool បានស៊ុតបាល់ប៉េណាល់ទីដើម្បីផ្ដល់ជ័យជម្នះ ៤-២ លើអេហ្ស៊ីប នៅកីឡដ្ឋាន Olembe ទីក្រុង Yaounde ប្រទេសកាមេរូន កាលពីយប់មិញ បន្ទាប់ពីការប្រកួត បានបញ្ចប់ដោយគ្មានគ្រាប់បាល់បន្ទាប់ពីម៉ោងបន្ថែម។

លោកប្រធានាធិបតី Macky Sall បានសម្រេចលុបចោលទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៊ីប និងប្រទេសអេត្យូពី ដើម្បីស្វាគមន៍ក្រុមរហស្សនាមតោដែលបាននាំជ័យជម្នះមិនធ្លាប់មាន ត្រឡប់ទៅទីក្រុងដាកាវិញនៅម៉ោង ១រសៀលថ្ងៃចន្ទនេះ។

បន្ទាប់ពីបរាជ័យចំនួនពីរលើក ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០០២ និងឆ្នាំ២០១៩ ទីបំផុតសេណេហ្គាល់ បានឈ្នះពានរង្វាន់ Africa Cup of Nations ជាលើកដំបូង។

ក្រុមជម្រើសជាតិ នឹងត្រូវបានផ្ដល់គ្រឿងឥស្សរយស ដោយប្រធានាធិបតី Sall នៅថ្ងៃអង្គារ នៅវិមានប្រធានាធិបតី ក្នុងទីក្រុងដាកា។

ចំណែក អ្នកចាំទី Edouard Mendy នឹងហោះហើរទៅកាន់ទីក្រុង Abu Dhabi បន្ទាប់ពីការបញ្ចប់នៃព្រឹត្តិការណ៍ Africa Cup of Nations ដើម្បីទៅចូលរួមជាមួយ Chelsea ដែលត្រូវប្រកួតទល់នឹងក្រុម Al Hilal ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA Club World Cup នៅថ្ងៃពុធ។

ក្លិបមកពីក្របខណ្ឌ Premier League មិនបានបញ្ជាក់ពីពេលវេលាដែល Mendy ទៅដល់ប្រទេសអារ៉ាប់រួមទេ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង