×

Man Utd នឹងបំបែកកំណត់ត្រាមួយបើឈ្នះ Burnley ក្នុងការប្រកួតក្របខណ្ឌ Premier League

ក្រុម Manchester United នឹងក្លាយជា ក្លិបដំបូងគេដែលឈ្នះ ៦ប្រកួតជាប់គ្នា ជាមួយ Burnley នៅកីឡដ្ឋាន Turf Moor នៅក្របខណ្ឌ Premier League ប្រសិនបើពួកគេ អាចយក៣ពិន្ទុពីការប្រកួត នៅយប់ឈានចូលថ្ងៃពុធខាងមុខនេះ។

ក្រុមបិសាចក្រហម ដែលបានយកឈ្នះលើក្រុមរបស់លោក Sean Dyche ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Old Trafford នៅចុងឆ្នាំកន្លងទៅ នឹងធ្វើដំណើរទៅកាន់ Turf Moor ដើម្បីស្ដារមុខមាត់ឡើងវិញ បន្ទាប់ពីចាញ់ក្រោមថ្វីជើងរបស់ក្រុម Middlesbrough នៅក្នុងការប្រកួតពានរង្វាន់ FA Cup ធ្វើឱ្យពួកគេធ្លាក់ចេញពីការប្រកួតនេះ។ កូនក្រុមរបស់លោក Ralf Rangnick អ្នកចាត់ការ Man Utd បានចាញ់ដោយការទាត់ប៉េណាល់ទីកាច់សេចក្ដី ៨-៧ បន្ទាប់ពីស្មើ ១-១ ។

Man Utd ក្នុងក្របខណ្ឌ Premier League បានឈ្នះពីរប្រកួតចុងក្រោយរបស់ពួកគេ ដោយបានផ្តួលក្រុម Brentford និង West Ham មានន័យថា ពួកគេ នឹងស្វែងរកការឈ្នះជាលើកទី៣ជាប់ៗគ្នា នៅរដូវកាលនេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង