ក្លិប Leicester City បាននិយាយថា ពួកគេមានការតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីអ្នកគាំទ្ររបស់ក្លិបម្នាក់ បានរត់ទៅលើទីលាន ហើយបានវាយប្រហារលើកីឡាកររបស់ក្លិប Nottingham Forest អំឡុងពេលពួកគេចាញ់ FA Cup យ៉ាងធ្ងន់ធ្ងរកាលពីចុងសប្ដាហ៍ ក្នុងលទ្ធផល ៤-១។
ក្រុមការពារតំណែងជើងឯក FA Cup បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីថ្កោលទោសអ្នកគាំទ្រដែលបានធ្វើទង្វើខាងលើបន្ទាប់ពីគ្រាប់បាល់ទី៣ របស់ក្រុម Forest មុនពេលត្រូវបានសន្តិសុខនាំខ្លួនចេញ។
Leicester បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ក្លិបមានការរន្ធត់ចិត្តចំពោះអាកប្បកិរិយាបែបនេះ ហើយផ្តល់ការសុំទោសដល់ Nottingham Forest និងកីឡាករ ដែលមានសុវត្ថិភាព”។ ប៉ូលីសបានបញ្ជាក់ថា បុរសម្នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ។
ក្រុមរបស់លោក Branden Rodgers នឹងទៅជួបក្រុម Liverpool នៅពាក់កណ្តាលសប្តាហ៍ បន្ទាប់មកប៉ះជាមួយ West Ham United នៅក្នុងទឹកដីរបស់ខ្លួន។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕