ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohamed Salah គ្រោងនឹងត្រលប់ទៅក្លិប Liverpool នៅថ្ងៃអង្គារ បន្ទាប់ពីការប្រកួត Africa Cup of Nations ដែលក្រុមរបស់គាត់ បានចាញ់ក្រុមសេណេហ្គាល់ បានត្រឹមក្រុមជើងឯករង កាលពីម្សិលមិញ។
Salah បានលេងការប្រកួត Africa Cup of Nations ទាំង៧ប្រកួតរបស់ក្រុមជម្រើសជាតិអេហ្ស៊ីប ដោយការប្រកួតវគ្គចាញ់ធ្លាក់ទាំង៤របស់ពួកគេ សុទ្ធតែឈានដល់ម៉ោងបន្ថែម។
Liverpool នឹងប្រកួតជាមួយ Leicester City នៅកីឡដ្ឋាន Anfield ក្នុងក្របខណ្ឌ Premier League នាយប់ឈានចូលថ្ងៃសុក្រសប្ដាហ៍នេះ ហើយ Salah ត្រូវបានរំពឹងថា នឹងអាចបង្ហាញខ្លួនជាមួយក្រុមហង្សក្រហមសាជាថ្មីផងដែរ។
ចំណែកមិត្តរួមក្រុម កីឡាករ Sadio Mane ដែលបានស៊ុតបាល់ប៉េណាល់ទីយកឈ្នះឱ្យសេណេហ្គាល់នៅវគ្គផ្តាច់ព្រ័ត្រ ត្រូវបានរំពឹងថា នឹងត្រលប់ទៅស្រុកកំណើតរបស់គាត់ដើម្បីអបអរការឈ្នះពានជាលើកដំបូងរបស់ក្រុមសេណេហ្គាល់ ហើយគេមិនដឹងថាពេលណា Mane នឹងត្រលប់មកកាន់ក្រុមហង្សក្រហមវិញនៅឡើយទេ។
សូមជម្រាបថា Salah វ័យ២៩ឆ្នាំ បានស៊ុតបញ្ចូលទី ២៣គ្រាប់ គ្រាប់សម្រាប់ក្រុមហង្សក្រហមក្នុងរដូវកាលនេះ ដោយ ១៦គ្រាប់នៅក្របខណ្ឌ Premier League ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕