×

Premier League Preview៖ ការប្រកួត Burnley ទល់នឹង Man Utd ផ្សាយបន្តផ្ទាល់នៅ MyTV រាត្រីនេះ!

Burnley និង Manchester United និងត្រលប់មកវិញនៅពាក់កណ្តាលសប្តាហ៍នេះ ខណៈកាលវិភាគ Premier League ចាប់ផ្តើមសាជាថ្មី បន្ទាប់ពីការសម្រាករយៈពេលវែង។

Burnley បានប្រកួតទល់នឹង Watford ក្នុងក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៍ ដែលជាការប្រកួតដែលបានរៀបចំឡើងវិញពីការពន្យារពេលមុន។ ប៉ុន្តែ Man Utd បានលេងក្នុងពានរង្វាន់ FA Cup នៅយប់ថ្ងៃសៅរ៍ ដោយចាញ់ក្រុម Middlesbrough ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី។

សម្រាប់ក្រុមម្ចាស់ផ្ទះ កីឡាករ Josh Brownhill បានត្រឡប់មកវិញបន្ទាប់ពីខកខានការប្រកួត Watford តាមរយៈការព្យួរ។ Johann Berg Gudmundsson និង Matej Vydra មិនអាចបង្ហាញខ្លួនក្នុងការប្រកួតយប់នេះបាន ដោយសារបញ្ហាសុខភាពរៀងៗខ្លួន។ Charlie Taylor ស្ថិតក្នុងមន្ទិលសង្ស័យ បន្ទាប់ពីខកខានការប្រកួត ៣លើកចុងក្រោយរបស់ Burnley ។

ចំពោះក្លិបបិសាចក្រហមវិញ Alex Telles និង Fred បានធ្វើតេស្តវិជ្ជមានកូវីដ១៩ មិនអាចចូលលេងបានទេ។ Eric Bailly កំពុងសម្រាកព្យាបាលរបួសកជើង ហើយ Victor Lindelof ថ្មីៗនេះបានឈឺ។

Man Utd បានឈ្នះ ៣-១ លើ Burnley នៅកីឡដ្ឋាន Old Traffod កាលពីជើងទី១ រដូវកាលនេះ។ ជ័យជម្នះនេះ មានន័យថា ក្រុមបិសាចក្រហម ឈ្នះ៣ដងជាប់ៗគ្នាលើគូប្រកួតយប់នេះរបស់ខ្លួន។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Burnley ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖

Nick Pope (GK); Connor Roberts (RB), James Tarkowski (CB), Ben Mee (CB) – (CB), Erik Pieters (LB); Aaron Lennon (RM); Josh Brownhill (CM), Ashley Westwood (CM), Dwight McNeil (LM); Maxwel Cornet (ST), Wout Weghorst (ST)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

David de Gea (GK); Diogo Dalot (RB), Harry Maguire (CB), Raphael Varane (CB), Luke Shaw (LB); Scott McTominay (CM), Paul Pogba (CM), Bruno Fernandes (AM); Jadon Sancho (RW), Cristiano Ronaldo (ST), Anthony Elanga (LW)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Burnley ០-២ Manchester United ។

កម្មវិធីប្រកួតសប្ដាហ៍នេះ៖

-Burnley ប៉ះ Man Utd ថ្ងៃទី៩ ខែកុម្ភៈ ម៉ោង៣:០០ទៀបភ្លឺ នៅ MyTV
-Man City ប៉ះ Brentford ថ្ងៃទី១០ ខែកុម្ភៈ ម៉ោង២:៤៥នាទីទៀបភ្លឺ នៅ MyTV
-Liverpool ប៉ះ Leicester ថ្ងៃទី១១ ខែកុម្ភៈ ម៉ោង២:៤៥នាទិទៀបភ្លឺ នៅ CTN

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង