×

West Ham ថ្កោលទោស Kurt Zouma បន្ទាប់ពីប្រើហិ ង្សាលើសត្វ

ក្លិប West Ham United បានធ្វើការថ្កោលទោសខ្សែការពារ Kurt Zouma របស់ខ្លួន បន្ទាប់ពីត្រូវបានគេថតសកម្មភាពទាត់ និងទះសត្វឆ្មារបស់គាត់ នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

កីឡាករនៃក្របខណ្ឌ Premier League ប្រឈមមុខនឹងការពិន័យ បន្ទាប់ពីវីដេអូនោះបង្ហាញថា គាត់ជាមនុស្សឃោរឃៅចំពោះសត្វ ដោយទាត់វាដូចបាល់ នៅក្នុងផ្ទះបាយរបស់គាត់។

Zouma អាយុ ២៧ ឆ្នាំ ត្រូវបានគេឃើញផងដែរ ថាបាន ទះសត្វចិញ្ចឹមរបស់គាត់ ដែលបានធ្វើឱ្យក្លិបរបស់គាត់ រិះគន់សកម្មភាពនេះ ដោយនិយាយថាពួកគេនឹងដោះស្រាយតាមបែបផ្ទៃក្នុងរបស់ខ្លួន។

Zouma បានចេញការសុំទោសចំពោះទង្វើដ៏អាក្រក់នេះ ហើយបានទទូចថា វាជាឧប្បត្តិហេតុដាច់ដោយឡែក។ យ៉ាងណា ក្លិបបានចេញសេចក្ដីថ្លែងការណ៍ថា៖ “West Ham United ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់កីឡាកររបស់យើង Kurt Zouma នៅក្នុងវីដេអូដែលបានផ្សព្វផ្សាយ។ យើងបាននិយាយជាមួយលោក Kurt ហើយនឹងដោះស្រាយរឿងផ្ទៃក្នុង ប៉ុន្តែយើងចង់បញ្ជាក់ឱ្យច្បាស់ថា យើងមិនអត់ឱនអំពើឃោរឃៅចំពោះសត្វឡើយ”។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង