ក្នុងនាមជាក្រុមការពារតំណែងជើងឯក Champions League ក្រុមតោខៀវ Chelsea នៃក្របខណ្ឌ Premier League គឺជាក្រុមមានសង្ឃឹមខ្ពស់ក្នុងការឈ្នះពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២២ ដែលនឹងធ្វើឡើងនៅទីក្រុង Abu Dhabi ក្នុងសប្តាហ៍នេះ។
ម្ចាស់ជើងឯកឆ្នាំមុន Bayern Munich បានមកផ្ទះវិញជាមួយនឹងចំណាត់ថ្នាក់កំពូល។ ប៉ុន្តែក្រុម Corinthians បានផ្តួល Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១២ ដែលជាលើកចុងក្រោយដែលក្រុមតោខៀវ បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ។
ក្លិបមកពីអាមេរិកខាងត្បូង បានឈ្នះពានរង្វាន់នេះសរុបចំនួន ៤ដង។ ចំណែក ក្លិបអាស៊ី ក្លិបអាមេរិកខាងជើង និងក្លិបអាហ្រ្វិក មិនធ្លាប់ឈ្នះពានរង្វាន់នេះទេ។
តើម្ចាស់ជើងឯក Club World Cup អាចទទួលបានរង្វាន់ជាទឹកប្រាក់ប៉ុន្មាន?ប្រាក់រង្វាន់សម្រាប់ការប្រកួត Club World Cup ឆ្នាំនេះ មិនទាន់ត្រូវបានប្រកាសជាផ្លូវការទេ ប៉ុន្តែ FIFA ធ្លាប់បានបញ្ជាក់ពីចំនួនទឹកប្រាក់រង្វាន់កាលពីឆ្នាំមុន។ ទឹកប្រាក់រង្វាន់សរុបរួម គឺ ១៦,៥លានដុល្លារ សម្រាប់ក្លិបចំនួន៧ដែលចូលរួម។ ជើងឯក នឹងយកបាន ៥លានដុល្លារទៅផ្ទះ ខណៈជើងឯករង បាន ៤លានដុល្លារ។
សូមបញ្ជាក់ថា ម្ចាស់ជើងឯក Champions League ពោលគឺ Chelsea និងជើងឯក Copa Libertadores ក្រុម Palmeiras នឹងចូលរួមប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដូច្នេះក្លិបនីមួយៗ ត្រូវបានធានានូវប្រាក់រង្វាន់យ៉ាងហោចណាស់ ២លានដុល្លាររួចជាស្រេច។
ទឹកប្រាក់រង្វាន់ មានដូចតទៅ៖
ជើងឯក៖ ៥ លានដុល្លារ
ជើងឯករង៖ ៤ លានដុល្លារ
លេខ៣៖ ២,៥ លានដុល្លារ
លេខ៤៖ ២ លានដុល្លារ
លេខ៥៖ ១,៥ លានដុល្លារ
លេខ៦៖ ១ លានដុល្លារ
លេខ៧៖ ៥០ម៉ឺនដុល្លារ
ក្លិបតំណាងឱ្យសហព័ន្ធទ្វីបនីមួយ ដែលចូលរួមមាន៖ Chelsea (អឺរុប), Palmeiras (អាមេរិកខាងត្បូង), Al Hilal (អាស៊ី), Al Ahly (អាហ្វ្រិក), Monterrey (អាមេរិកខាងជើង), As Pirae (អូសេអានី) និង Al Jazira (ម្ចាស់ផ្ទះ)។
Chelsea នឹងប៉ះ Al Hilal នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕