ខ្សែបម្រើ Andreas Pereira នៃក្លិបបិសាចក្រហម Manchester United នឹងផ្ទេរជាអចិន្ត្រៃយ៍ទៅកាន់ក្រុមប្រេស៊ីល Flamengo ក្នុងតម្លៃ ១២លានផោន។
Pereira កើតនៅប្រទេសបែលហ្ស៊ិក ធ្លាប់ជាប់ជម្រើសជាតិប្រេស៊ីលម្ដង។ កូនប្រុសរបស់អតីតកីឡាករបាល់ទាត់ប្រេស៊ីល Marcos Pereira ត្រូវបានលោក Sir Alex Ferguson បញ្ចុះបញ្ចូលក្លិបឱ្យចុះហត្ថលេខាលើរូបគេតាំងពីក្មេង។
ប៉ុន្មានឆ្នាំមកនេះ Pereira ត្រូវបានខ្ចីជើងជាច្រើនលើក។ ពីររដូវកាលជាប់គ្នា កីឡាករប្រេស៊ីលរូបនេះ បានផ្លាស់ទៅក្របខណ្ឌ LaLiga ជាមួយក្លិប Granada ហើយបន្ទាប់មកជាមួយក្លិប Valencia ។
ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ ២៦ឆ្នាំរូបនេះ បានជួបការលំបាកក្នុងក្របខណ្ឌ Premier League ហើយនៅឆ្នាំ២០២០ បានចាកចេញទៅក្លិប Lazio ក្នុងលក្ខខណ្ឌខ្ចីជើង ជាកន្លែងដែលគេបានបង្ហាញខ្លួន ២៦ ប្រកួតនៅក្របខណ្ឌ Serie A ។ Pereira ត្រូវបានខ្ចីជើងនៅប្រទេសប្រេស៊ីល តាំងពីរដូវក្តៅមុន។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕