លោក David Moyes បានទទូចថា គាត់គឺជាអ្នកស្រលាញ់សត្វដែរ បន្ទាប់ពីអ្នកចាត់ការក្រុម West Ham United បានការពារការសម្រេចចិត្តជ្រើសរើស Kurt Zouma សម្រាប់ជ័យជម្នះ ១-០ លើ Watford បន្ទាប់ពីកីឡាកររូបនេះ បានប្រើប្រាស់អំពើហិង្សាលើសត្វចិញ្ចឹមរបស់ខ្លួន ដែលត្រូវបានចែកចាយវីដេអូនេះនៅលើបណ្ដាញសង្គម។
លោក Moyes បានជ្រើសរើស Zouma ក្នុងការប្រកួត បន្ទាប់ពីប៉ូលីស បានបើកការស៊ើបអង្កេតទៅលើវីដេអូ ដែលបង្ហាញពីកីឡាករវ័យ ២៧ឆ្នាំរូបនេះ បានទម្លាក់ ទាត់ និងទះសត្វឆ្មាចិញ្ចឹមរបស់គាត់។ West Ham បានថ្កោលទោសដោយឥតលាក់លៀម ចំពោះអាកប្បកិរិយាដ៏គួរឱ្យស្អប់របស់ Zouma ហើយសាមីខ្លួន បានចេញការសុំទោសមុនពេលចាប់ផ្តើមការប្រកួត Premier League នៅកីឡដ្ឋាន London កាលពីយប់មិញ។
David Moyes ត្រូវបានគេរិះគន់ចំពោះការសម្រេចចិត្តដាក់ Zouma ដោយអះអាងថា គាត់ត្រូវតែធ្វើអ្វីដែលត្រឹមត្រូវសម្រាប់ក្លិបរបស់គាត់។ អ្នកគាំទ្រ Watford និងអ្នកគាំទ្រ West Ham បានស្រែកទៅកាន់ Zouma អំឡុងការប្រកួតនោះថា៖ “នេះជាការឈឺចាប់របស់ឆ្មារបស់អ្នក” នៅពេលដែលកីឡាករ Josh King បានបង្កកំហុសលើ Zouma ។ David Moyes បានសារភាពថា គាត់នឹងអនុញ្ញាតឱ្យក្លិប ជាអ្នកសម្រេចចិត្តថាតើត្រូវចាត់វិធានការវិន័យបែបណាចំពោះ Zouma ។
ជ័យជម្នះរបស់ West Ham បានធ្វើឱ្យពួកគេឡើងឈរពីលើក្រុម Manchester United ក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងក្របខណ្ឌ Premier League ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕