×

Premier League Preview៖ ការប្រកួត Man City ទល់នឹង Brentford ផ្សាយបន្តផ្ទាល់នៅ MyTV យប់នេះ!

Manchester City កំពុងសម្លឹងរកការបន្ថែមគម្លាតពិន្ទុពីក្រុមលេខ២ក្នុងតារាងក្របខណ្ឌ Premier League នៅសប្តាហ៍នេះ នៅពេលពួកគេ ធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវ Brentford នៅកីឡដ្ឋាន Etihad ដែលមានផ្សាយបន្តផ្ទាល់ផ្តាច់មុខលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង២:៤៥នាទីរំលងអាធ្រាត្រយប់នេះ។

ក្រុមរបស់លោក Pep Guardiola បានឈ្នះការប្រកួតលីគចំនួន ១២ប្រកួត ជាប់ៗគ្នា មុនពេលស្មើជាមួយក្រុម Southampton កាលពីខែមុន ដោយធ្វើឱ្យពួកគេ ឈរនៅលើកំពូលតារាង និងនាំមុខក្រុមដទៃយ៉ាងឆ្ងាយ។

Brentford បានជួបប្រទះរឿងចម្រុះ ទាំងឈ្នះនិងចាញ់ សម្រាប់រដូវកាលដំបូងរបស់ពួកគេនៅក្របខណ្ឌ Premier League ។

សម្រាប់ Man City អ្នកចាត់ការ Pep Guardiola ត្រូវបានគេរំពឹងថា នឹងធ្វើការផ្លាស់ប្តូរកូនក្រុម ដែលបានយកឈ្នះក្រុម Fulham ក្នុងពានរង្វាន់ FA Cup នៅចុងសប្តាហ៍ ដោយដាក់កីឡាករ Ederson, Ruben Dias, Aymeric Laporte និង Bernardo Silva ក្នុងក្រុមដំបូងវិញ។ Jack Grealish អាចធ្លាក់ចេញពីជម្រើស ខណៈ Man City នៅតែអវត្តមានកីឡាករវ័យក្មេង Cole Palmer ។

Christian Eriksen របស់ Brentford វិញទំនងជាមិនទាន់បង្ហាញខ្លួនជាលើកដំបូងនៅឡើយទេ។ គេទើបតែបានចូលរួមក្នុងការហ្វឹកហាត់លើកដំបូងជាមួយក្រុមថ្មីរបស់ខ្លួន កាលពីថ្ងៃចន្ទ ហើយនឹងត្រូវការពេលវេលាបន្តិចទៀត ដើម្បីពង្រឹងសមត្ថភាពប្រកួត។ ថ្មីៗនេះ Bryan Mbeumo និង Yoane Wissa បាននៅដាច់ដោយឡែកដោយសារជំងឺកូវីដ១៩។ Mathias Jorgensen ក៏នៅតែអវត្តមានសម្រាប់ពេលនេះដែរ ដោយមានរបួសភ្លៅ។

ក្លិបទាំងពីរនេះ បានជួបគ្នាក្នុងជើងទី១ ដែលជាការជួបគ្នាលើកដំបូងចាប់តាំងពីឆ្នាំ១៩៥១។ Man City បានឈ្នះ ១-០ ដោយ Phil Foden បានស៊ុតបញ្ចូលទី។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Ederson (GK); Kyle Walker (RB), Ruben Dias (CB), Aymeric Laporte (CB), Joao Cancelo (LB); Bernardo Silva (CM), Rodri (CM), Kevin De Bruyne (CM); Riyad Mahrez (RW), Phil Foden (CF), Raheem Sterling (LW)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Brentford ដែលអាចប្រើប្រាស់ទម្រង់ ៤-៥-២ ៖

David Raya (GK); Kristoffer Ajer (CB), Ethan Pinnock (CB), Pontus Jansson (CB); Mads Roerslev Rasmussen (RWB), Shandon Baptiste (CM), Mathias Jensen (CM), Christian Norgaard (CM), Rico Henry (LM); Sergi Canos (ST), Ivan Toney (ST)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួម ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Manchester City ៣-០ Brenford។

កម្មវិធីប្រកួតសប្ដាហ៍នេះ៖

-Burnley ប៉ះ Man Utd ថ្ងៃទី៩ ខែកុម្ភៈ ម៉ោង៣:០០ទៀបភ្លឺ នៅ MyTV
-Man City ប៉ះ Brentford ថ្ងៃទី១០ ខែកុម្ភៈ ម៉ោង២:៤៥នាទីទៀបភ្លឺ នៅ MyTV
-Liverpool ប៉ះ Leicester ថ្ងៃទី១១ ខែកុម្ភៈ ម៉ោង២:៤៥នាទិទៀបភ្លឺ នៅ CTN

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង