×

រកឃើញគូប្រកួតរបស់ Chelsea នៅវគ្គផ្ដាច់ព្រ័ត្រ Club World Cup បើពួកគេឈ្នះម្ចាស់ជើងឯកអាស៊ីយប់នេះ

ក្រុមរបស់ប្រេស៊ីល Palmeiras នឹងត្រូវជួបជាមួយក្រុមរបស់អង់គ្លេស Chelsea ឬក្រុមអារ៉ាប៊ីសាអ៊ូឌីត Al Hilal នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA Club World Cup បន្ទាប់ពីក្រុមមកពីអាមេរិកខាងត្បូង យកឈ្នះក្រុមអេហ្ស៊ីប Al Ahly ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ២-០។

ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Chelsea នឹងត្រូវជួបក្រុមម្ចាស់ជើងឯកទ្វីបអាស៊ី Al Hilal ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅយប់ថ្ងៃពុធនេះ។ វគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ។

ទឹកប្រាក់រង្វាន់ មានដូចតទៅ៖
ជើងឯក៖ ៥ លានដុល្លារ
ជើងឯករង៖ ៤ លានដុល្លារ
លេខ៣៖ ២,៥ លានដុល្លារ
លេខ៤៖ ២ លានដុល្លារ
លេខ៥៖ ១,៥ លានដុល្លារ
លេខ៦៖ ១ លានដុល្លារ
លេខ៧៖ ៥០ ម៉ឺនដុល្លារ

ក្លិបតំណាងឱ្យសហព័ន្ធទ្វីបនីមួយៗ ដែលចូលរួមមាន៖ Chelsea (អឺរុប), Palmeiras (អាមេរិកខាងត្បូង), Al Hilal (អាស៊ី), Al Ahly (អាហ្វ្រិក), Monterrey (អាមេរិកខាងជើង), As Pirae (អូសេអានី) និង Al Jazira (ម្ចាស់ផ្ទះ)។

សូមបញ្ជាក់ថា Chelsea និង Palmeiras ត្រូវចូលរួមប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្ដង ដូច្នេះក្លិបនីមួយៗ ត្រូវបានធានានូវប្រាក់រង្វាន់យ៉ាងហោចណាស់ ២លានដុល្លាររួចជាស្រេច។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង