×

Jamie Carragher ថា Van Dijk នឹងបិទ Lukaku ជាប់ក្នុងការប្រកួត Liverpool ប៉ះ Chelsea

លោក Jamie Carragher ជឿជាក់ថាខ្សែការពារ Virgil van Dijk នឹងពេញចិត្តចំពោះការប្រកួតប្រជែងទល់នឹង Romelu Lukaku នៅយប់ថ្ងៃសៅរ៍ខាងមុខនេះ។

ក្រុមតោខៀវ Chelsea នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ដើម្បីជួបក្រុមហង្សក្រហម Liverpool ដោយ Lukaku នឹងបង្ហាញខ្លួនជាលើកទី២ របស់គាត់សម្រាប់ក្រុមតោខៀវ ចាប់តាំងពីវិលត្រឡប់មកកាន់ក្លិប Chelsea កាលពីដើមខែនេះ។

កីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះ បានបើកគណនីរបស់គេ ជាមួយនឹងគ្រាប់បាល់បើកឆាក ក្នុងជ័យជម្នះ ២-០ ទល់នឹង Arsenal ។

Lukaku សង្ឃឹមថានឹងបន្តទម្រង់លេងរបស់គាត់ ប៉ុន្តែប្រហែលជាពិបាកជាមួយខ្សែការពារអន្តរជាតិហុល្លង់ Van Dijk ដែលខ្សែការពារល្អបំផុតម្នាក់នៅក្នុងពិភពលោក។

លោក Carragher គិតថា ប្រធានក្រុមជម្រើសជាតិហុល្លង់នេះ នឹងត្រៀមខ្លួនសម្រាប់ការប្រកួតជាមួយ Lukaku នៅថ្ងៃសៅរ៍នេះ ហើយជឿជាក់ថា Van Dijk នឹងក្ដាប់ឱកាសរបស់គាត់។

ការប្រកួតរវាង Liverpool ប៉ះ Chelsea នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខលើកញ្ចក់ទូរទស្សន៍ MyTV នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ២៣:០០ តទៅ។សូមកុំភ្លេចរង់ចាំទស្សនាការប្រកួតដ៏ជក់ចិត្តនេះ ជាមួយនឹងកម្មវិធីជជែកកម្សាន្ត ទស្សន៍ទាយលទ្ធផល និងបង្ហាញទិដ្ឋភាពនានាមុនការប្រកួតនេះ ដោយមានវត្តមានពិធីករឆ្នើមៗរបស់ CBS ។ កាន់តែសប្បាយរីករាយទៀតនោះ ប្រិយមិត្ត ក៏អាចចូលរួមជជែកកម្សាន្តតាមរយៈការផ្ញើសារតាមរយៈ លេខទូរសព្ទសម្រាប់តេឡេក្រាម 078 666 500 ក្នុងការប្រើប្រាស់ពាក្យពេចន៍សមរម្យ និងប្រកបដោយការគោរពអ្នកដទៃ ដើម្បីឱ្យក្រុមការងារបង្ហាញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង