×

Chelsea ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ FIFA Club World Cup

Chelsea នឹងត្រូវជួបក្រុមប្រេស៊ីល Palmeiras ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup បន្ទាប់ពីឆ្លងផុតក្រុមជើងឯកអាស៊ី Al-Hilal នៅកីឡដ្ឋាន Mohamed bin Zayed ក្នុងទីក្រុង Abu Dhabi ។

Romelu Lukaku រកបានមួយគ្រាប់គត់ក្នុងតង់ទីមួយ ដើម្បីធានាជ័យជម្នះសម្រាប់ក្លិបមកពីក្របខណ្ឌ Premier League ដែលជាអ្នកការពារតំណែងជើងឯក UEFA Champions League ។ លោក Thomas Tuchel អ្នកចាត់ការក្រុម Chelsea បានខកខានការប្រកួតនេះ ខណៈគាត់កំពុងនៅដាច់ដោយឡែក បន្ទាប់ពីធ្វើតេស្តវិជ្ជមានកូវីដ១៩។

Chelsea បានគ្រប់គ្រងការប្រកួតនេះតាំងពីដើមដំបូងទល់នឹងក្រុមមកពីប្រទេសអារ៉ាប៊ីសាអូឌីត ហើយ Lukaku បានបំប៉ោងសំណាញ់ទីរបស់ពួកគេ ត្រឹមតែរយៈពេលកន្លះម៉ោងប៉ុណ្ណោះ។ វាគឺជាគ្រាប់ទី៩ របស់ Lukaku នៅរដូវកាលនេះ។

Chelsea នឹងសម្លឹងរកការលើកពានរង្វាន់ Club World Cup នៅយប់ថ្ងៃសៅរ៍ខាងមុខនេះ បន្ទាប់ពីខកខានកាលពី១ទសវត្សរ៍មុន។ ក្រុម Corinthians បានផ្តួល Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១២ ដែលជាលើកចុងក្រោយដែលក្រុមតោខៀវ បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង