pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

ដឹងពីចំនួនប្រាក់រង្វាន់សម្រាប់ក្លិបនៅក្របខណ្ឌ Premier League រដូវកាលក្រោយដែលនឹងកើនឡើង

ប្រាក់ចំណូលនៃការលក់សិទ្ធិផ្សាយទូរទស្សន៍របស់ក្របខណ្ឌ Premier League បានកើនឡើងពី ១០ ពាន់លានផោន ជាលើកដំបូង ដែលនឹងជំរុញឱ្យមានការកើនឡើងនៃប្រាក់រង្វាន់សម្រាប់ក្លិបនានា។

ចាប់ពីរដូវកាលក្រោយនេះ តម្លៃផ្សាយអន្តរជាតិរបស់ Premier League នឹងមានតម្លៃច្រើន តម្លៃទិញសិទ្ធិផ្សាយពីទូរទស្សន៍ធំៗដូចជា Sky Sports, BT Sport, Amazon និង BBC ជាលើកដំបូង។ តម្លៃសរុបនៃកញ្ចប់ផ្សាយអន្តរជាតិ នឹងកើនឡើងដល់ ៥,៣ពាន់លានផោន កើនឡើងពី ៤,១ ពាន់លានផោន។ តម្លៃនៃកញ្ចប់ផ្សាយក្នុងស្រុកនៅអង់គ្លេស បច្ចុប្បន្នមាន ៥,១ ពាន់លានផោន។ សរុបមក តម្លៃនៃកញ្ចប់ផ្សាយអាចកើនដល់ ១០,៥ពាន់លានផោន នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីផ្សេងទៀត ត្រូវបានបញ្ចូល។

ក្នុងចំណោមប្រាក់ទាំងអស់ Premier League នឹងកាត់ ១,៦ពាន់លានផោនដើម្បីចែកទៅកាន់ក្លិបទាំងអស់ ដោយម្ចាស់ជើងឯករដូវកាលក្រោយ (២០២២-២០២៣) នឹងទទួលបានប្រាក់រង្វាន់ ១៧៦ លានផោន កើនឡើងពី ១៥៣ លានផោនក្នុងរដូវកាលនេះ។ ហើយក្លិបដែលបញ្ចប់នៅចំណាត់ថ្នាក់បាតតារាង ក៏អាចទទួលបានប្រហែល ១០០ លានផោនផងដែរ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង