×

Premier League Preview៖ ការប្រកួត Man Utd ទល់នឹង Southampton ផ្សាយបន្តផ្ទាល់នៅ MyTV យប់នេះ

Manchester United និង Southampton នឹងឈានទៅប្រកួតនៅក្របខណ្ឌ Premier League នៅពេលពួកគេជួបគ្នានៅកីឡដ្ឋាន Old Trafford ដែលការប្រកួតនេះ នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង ៧:៣០ នាទីយប់តទៅ។

Man Utd បានត្រឹមស្មើ ១-១ ទល់នឹងក្រុមបាតតារាង Burnley កាលពីប្រកួតមុន ខណៈក្រុមរបស់ Ralf Rangnick បានធ្លាក់ចេញពីពានរង្វាន់ FA Cup ដោយក្រុម Middlesbrough ត្រឹមជុំទី៤ តែប៉ុន្មានថ្ងៃមុននេះ។

ដោយឡែក Southampton ធ្វើបានល្អ។ ពួក គេ បាន ឆ្លង ទៅវគ្គបន្តពាន FA Cup ហើយ បាន យក បាន ៤ ពិន្ទុ ពី ការ ប្រកួត Premier League ថ្មីៗ ជាមួយ Manchester City និង Tottenham។

សម្រាប់ក្រុមម្ចាស់ផ្ទះ Man Utd កីឡាករ Alex Telles និង Fred បានអវត្តមានពេលប្រកួតជាមួយក្រុម Burnley បន្ទាប់ពីធ្វើតេស្តវិជ្ជមានកូវីដ១៩។ Telles អាចនឹងជាសះស្បើយមុន ព្រោះគេតេស្តរកឃើញមុន Fred ។ Eric Bailly ជួបបញ្ហារបួសកជើង។

សម្រាប់ក្រុមភ្ញៀវវិញ Tino Livramento អាច ត្រលប់ មក ក្រុម វិញ បន្ទាប់ ពី អវត្តមានក្នុងជ័យជម្នះរបស់ Southampton លើ Spurs ដែលគេបាន ជា សះស្បើយ ពី របួស ជង្គង់។ អ្នកចាំទី Alex McCarthy នៅតែអវត្តមាន ប៉ុន្តែ Moussa Djenepo បានត្រលប់មកលេងជាកីឡាករបម្រុងវិញ នៅពាក់កណ្តាលសប្តាហ៍ បន្ទាប់ពីត្រលប់ពីការប្រកួត Africa Cup of Nations។

Southampton ខាន ឈ្នះ Manchester United នៅ Premier League ទេ ចាប់ តាំង ពី ឈ្នះ ១-០ ជាប់ៗ គ្នា នៅកីឡដ្ឋាន Old Trafford ក្នុង ឆ្នាំ២០១៥ និង ២០១៦។ ក្នុងចំណោមការជួបគ្នាទាំង១២នៃការប្រកួតទាំងអស់ចាប់តាំងពីពេលនោះមក រួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup ២០១៧ Man Utd ឈ្នះ ៦ប្រកួត។ ចំណែក ៦ប្រកួតផ្សេងទៀតបានស្មើទាំងអស់។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ក្រុម Man Utd ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

David de Gea (GK); Dalot (RB), Harry Maguire (CB), Raphael Varane (CB), Luke Shaw (LB); Scott McTominay (CM), Paul Pogba (CM), Bruno Fernandes (AM); Marcus Rashford (RW), Cristiano Ronaldo (ST), Jadon Sancho (LW)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ក្រុម Southampton ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖

Fraser Forster (GK); Tino Livramento (RB), Jan Bednarek (CB), Mohammed Salisu (CB), Kyle Walker-Peters (LB); Stuart Armstrong (RM), James Ward-Prowse (CM), Oriol Romeu (CM), Mohamed Elyounoussi (LM); Che Adams (ST), Armando Broja (ST)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Man Utd ១-០ Southampton ។

កម្មវិធីប្រកួតសប្ដាហ៍នេះ៖

-Man Utd ប៉ះ Southampton ថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង៧:៣០នាទីយប់ នៅ MyTV
-Norwich ប៉ះ Man City ថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង ០:៣០ នាទីរំលងអាធ្រាត្រ (ឈានចូលថ្ងៃអាទិត្យ) នៅ MyTV
-Spurs ប៉ះ Wolves ថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង ៩:០០ នាទីយប់ នៅ CTN

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង