×

Premier League Preview៖ ការប្រកួត Norwich ទល់នឹង Man City ផ្សាយបន្តផ្ទាល់នៅ MyTV រាត្រីនេះ

Norwich មិនទាន់ស្គាល់ពាក្យថាចាញ់ទេក្នុង៤ប្រកួតចុងក្រោយរបស់ពួកគេ នៅគ្រប់កម្មវិធីប្រកួតទាំងអស់ ដោយឈ្នះការប្រកួតក្នុងក្របខណ្ឌ Premier League ទល់នឹង Everton និង Watford មុនពេលឈ្នះ FA Cup លើ Wolves និងស្មើជាមួយក្រុម Crystal Palace កាលពីប្រកួតមុន។

តើពួកគេ អាចបន្តភាពមិនចាញ់នេះបានដែរ ឬទេ នៅពេលដែលពួកគេ ត្រូវប្រឈមមុខនឹងក្រុមរបស់លោក Pep Guardiola ? Manchester City បច្ចុប្បន្នមាន ១២ពិន្ទុដាច់នៅកំពូលតារាង Premier League ដោយបានឈ្នះ ១៣លើកក្នុងចំណោមការប្រកួតលីគ ១៤លើកចុងក្រោយរបស់ពួកគេ។

ក្រុម Norwich នឹងអវត្តមានកីឡាករ Omobamidele, Tim Krul និង Jacob Sorensen ។ ទន្ទឹមនឹងនេះដែរ ក្រុមម្ចាស់ផ្ទះ អាចនឹងមានកីឡាករ Josh Sargent ដែលបានខកខានក្នុងលទ្ធផលស្មើ ១-១ ជាមួយ Crystal Palace កាលពីលើកមុន ដោយសារជំងឺ ទោះបីជា Ozan Kabak និង Lukas Rupp នៅមានមន្ទិលសង្ស័យក៏ដោយ។

ចំណែក Man City មិនមាន Gabriel Jesus ឬ Cole Palmer ដែល អ្នក ទាំង ពីរ អវត្តមាន ដោយសារ របួស។

ក្នុងការជួបគ្នា ៧១ដងរវាងក្រុមទាំងពីរ Man City ឈ្នះ ៣៨ដង ខណៈ Norwich ទទួលបានជ័យជម្នះត្រឹមតែ ១០ដងប៉ុណ្ណោះ ក្រៅពីនោះស្មើ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Norwich ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖

Angus Gunn (GK); Max Aarons (RB), Grant Hanley (CB), Ben Gibson (CB), Brandon Williams (LB); Przemyslaw Placheta (RM), Pierre Lees-Melou (CM), Billy Gilmour (CM), Milot Rashica (LM); Adam Idah (ST), Teemu Pukki (ST)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Ederson (GK); Kyle Walker (RB), Ruben Dias (CB), Aymeric Laporte (CB), Joao Cancelo (LB); Rodri (DM) Kevin de Bruyne (CM), Ilkay Gundogan (CM); Riyad Mahrez (RW), Jack Greaish (CF), Raheem Sterling (LW)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមច្រើនជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Norwich ១-៣ Man City ។

កម្មវិធីប្រកួតសប្ដាហ៍នេះ៖

-Man Utd ប៉ះ Southampton ថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង៧:៣០នាទីយប់ នៅ MyTV
-Norwich ប៉ះ Man City ថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង ០:៣០ នាទីរំលងអាធ្រាត្រ (ឈានចូលថ្ងៃអាទិត្យ) នៅ MyTV
-Spurs ប៉ះ Wolves ថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង ៩:០០ នាទីយប់ នៅ CTN

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង