×

Chelsea គ្រងជើងឯក FIFA Club World Cup ជាលើកដំបូង

ក្រុម Chelsea ឥឡូវនេះបានឈ្នះគ្រប់ពានរង្វាន់ទាំងអស់មិនថាពានក្នុងនិងក្រៅស្រុក ក្រោមការកាន់កាប់របស់មហាសេដ្ឋីរុស្ស៊ី Roman Abramovich បន្ទាប់ពីក្រុមតោខៀវ បានយកឈ្នះក្រុម Palmeiras នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ FIFA Club World Cup ដើម្បីធានានូវពានរង្វាន់ចំនួន៣ក្រោមការដឹកនាំរបស់លោក Thomas Tuchel ដោយឈ្នះពានរង្វាន់ UEFA Champions League, UEFA Super Cup និង FIFA Club World Cup ។

Romelu Lukaku បើកការនាំមុខ ដោយការតែតបាល់បញ្ចូលទី នៅតង់ទីពីរ មុនពេល Raphael Veiga របស់ Palmeiras ផ្ដល់គ្រាប់តាមស្មើ ដោយបាល់ប៉េណាល់ទីនៅនាទីទី៦៤ ហើយលទ្ធផលនេះ បានរក្សាដល់ចប់៩០នាទី។ ប៉ុន្តែខ្សែការពាររបស់ Palmeiras ម្នាក់ ត្រូវបានបណ្តេញចេញក្នុងម៉ោងបន្ថែម ខណៈដែលក្រុមតោខៀវ ទទួលបានបាល់ពិន័យ១១ម៉ែត្រ ដែលស៊ុតបញ្ចូលទីដោយ Kai Havertz នៅនាទីទី១១៧។ លទ្ធផល ១២០នាទី Chelsea ២ Palmeiras ១ ។

សូមជម្រាបថា Chelsea បានយកឈ្នះក្រុមជើងឯក Champions League អាស៊ី Al-Hilal កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ១-០ ។

ក្រុមតោខៀវ នឹងត្រឡប់មកកាន់ប្រទេសអង់គ្លេសវិញ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតក្របខណ្ឌ Premier League ទល់នឹងក្រុម Crystal Palace នៅថ្ងៃទី១៩ ខែកុម្ភៈ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង