លោក David Moyes អ្នកចាត់ការក្លិបបាននិយាយថា ខ្សែការពារ Kurt Zouma មិនអាចចូលរួមក្នុងការប្រកួតក្នុងលទ្ធផលស្មើ ២-២ របស់ West Ham ជាមួយ Leicester ខណៈគេជួបនូវបញ្ហាក្រពះ មុនពេលចាប់ផ្តើមការប្រកួត។
Zouma បានលេងជាជម្រើស១១នាក់ដំបូងរបស់ Moyes សម្រាប់ការប្រកួតទីពីរ បើទោះបីជាមានការលេចចេញនូវវីដេអូដែលបង្ហាញពីការប្រើប្រាស់អំពើហិង្សាលើសត្វឆ្មារបស់គាត់ មុនពេលក្រុមឈ្នះ ១-០ លើ Watford ក៏ដោយ។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះ ត្រូវបានពិន័យជាប្រាក់ចំនួន ២៥ម៉ឺនផោន និងត្រូវដកហូតសត្វឆ្មាពីរក្បាលរបស់គាត់ដោយអង្គការសត្វ RSPCA ស្របពេលដែលក្រុម West Ham បានរិះគន់ចំពោះទង្វើរបស់គាត់។
ប៉ុន្តែរឿងរ៉ាវ បានកើតឡើងនៅរសៀលនេះ ខណៈ Zouma បានប្រាប់បុគ្គលិកពេទ្យរបស់ West Ham ថា គាត់មិនអាចប្រឈមមុខនឹងក្រុម Leicester បានទេ ខណៈពេលដែលកម្ដៅសាច់ដុំសម្រាប់ការប្រកួត។ ដូច្នេះ ខ្សែការពារ Issa Diap បានចូលមកជំនួសកីឡាករអន្តរជាតិបារាំង នៅឯកីឡដ្ឋាន King Power ។
នៅពេលសួរថាតើមានអ្វីកើតឡើងជាមួយ Zouma លោក Moyes បានប្រាប់អ្នកសារព័ត៌មានថា៖ “គាត់ឈឺមុនពេលការប្រកួត ប៉ុន្តែគាត់ចង់លេង ហើយយើងក៏ចង់ឱ្យគាត់លេងផងដែរ។”
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕