×

Edinson Cavani នឹងចាកចេញពី Man Utd នៅចុងបញ្ចប់នៃរដូវកាលនេះ

លោក Fabrizio Romano អ្នកជំនាញខាងទីផ្សារដោះដូរកីឡាករ បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Edinson Cavani របស់ក្រុម Manchester United ត្រូវបានគេរំពឹងថា នឹងចាកចេញពីក្លិបនៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីបានស្នាក់នៅរយៈពេល ២ ឆ្នាំនៅកីឡដ្ឋាន Old Trafford ។

Cavani ត្រូវបានអ្នកគាំទ្រ Man Utd ស្រលាញ់យ៉ាងខ្លាំង ជាមួយនឹងការឧស្សាហ៍ព្យាយាម។ ប៉ុន្តែ លោក Romano បានអះអាងថា ពេលវេលារបស់អតីតកីឡាកររបស់ក្លិប Paris Saint-Germain បានមកដល់ហើយ ដោយគាត់នឹងចាកចេញពីក្លិប Manchester United ដោយគ្មានតម្លៃខ្លួន នៅក្នុងខែមិថុនាខាងមុខ នៅពេលដែលកិច្ចសន្យារបស់គាត់ផុតសុពលភាពជាមួយក្រុមបិសាចក្រហម។

ការចាកចេញរបស់ Cavani នឹងធ្វើឱ្យខ្សែប្រយុទ្ធជួរមុខរបស់ Man Utd នៅសល់តែ Cristiano Ronaldo និង Marcus Rashford ប៉ុណ្ណោះ។ ជាមួយនឹងវ័យ Ronaldo ដែលឈានចូលដល់៣៧ឆ្នាំ ខណៈ Rashford ក៏ត្រូវបានប្រើប្រាស់លេងជាខ្សែបម្រើស្លាប ក្រុម Man Utd នឹងស្វែងរកខ្សែប្រយុទ្ធវ័យក្មេង នៅរដូវក្តៅខាងមុខ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង